អន្តរជាតិ

ជប៉ុនរកឃើញករណីជំងឺកូវីដ១៩បំលែងខ្លួនថ្មីប្រមាណ ៩០​ករណី ប៉ុន្តែខុសគ្នាពីប្រភពដើមនៅអង់គ្លេស និងអាហ្វ្រិកខាងត្បូង

BY
autoadmin
February 19, 2021

អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈសារព័ត៌មាន រ៉យទ័រ ថា អាជ្ញាធរសុខាភិបាលជប៉ុនបានរកឃើញករណីជំងឺ COVID-19 បំលែងខ្លួនថ្មីចំនួន ៩០ ករណី នៅថ្ងៃនេះផ្ទាល់តែម្ដង។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobo Kato បានប្រាប់អ្នកយកព័ត៌មានថា វីរុសបំលែងថ្មីដែលត្រូវបានគេស្គាល់ថា E484K ត្រូវបានគេរកឃើញចំនួន ៩១ ករណី នៅក្នុងតំបន់ Kanto ភាគខាងកើតប្រទេសជប៉ុន និង ២ ករណី នៅតាមអាកាសយានដ្ឋាន (មិនត្រូវបានបង្ហាញឈ្មោះ) ។

យោងតាមរបាយការណ៍របស់កាសែត Mainichi ដែលបានដកស្រង់ពីវិទ្យាស្ថានជំងឺឆ្លងរបស់ជប៉ុនបានឱ្យដឹងថា វីរុសបំលែងថ្មីនេះត្រូវបានគេជឿថាមកពីបរទេស ប៉ុន្តែវាខុសគ្នាពីប្រភពដើមនៅក្នុងប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ ក្រសួងសុខាភិបាលជប៉ុននិយាយថា ប្រទេសរបស់ពួកគេមានករណីឆ្លងចំនួន ១៥១ ករណី ដែលមកពីចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ហើយគិតមកទល់ពេលនេះជប៉ុនមានករណីសរុបចំនួន ៤០០,០០០ ករណី និងមានការស្លាប់សរុប ៧,១៩៤ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: