អន្តរជាតិ

ល្អណាស់! ក្រុមហ៊ុនឱសថអាមេរិក Pfizer និយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន អាចទុកក្នុងសីតុណ្ហភាពទូទឹកកកធម្មតាបាន

BY
autoadmin
February 20, 2021

ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និយាយថា ទិន្នន័យថ្មីបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបង្កើតរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech អាចរក្សាទុកបានទាំងនៅក្នុងសីតុណ្ហភាពម៉ាស៊ីនបង្កកវេជ្ជសាស្ត្រ និងទូទឹកកកធម្មតា។ Pfizer បាននិយាយកាលពីថ្ងៃសុក្រថា វ៉ាក់សាំងរបស់ខ្លួននៅតែមានស្ថេរភាពល្អរយៈពេល ២សប្តាហ៍ នៅពេលដែលវាត្រូវបានរក្សាទុកនៅសីតុណ្ហភាពពី ១៥ ដល់ ២៥ អង្សាសេ ហើយក្រុមហ៊ុននេះ និង BioNTech ក៏បានបញ្ជូនទិន្នន័យទៅរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ដើម្បីបញ្ជាក់ពីការរក្សាទុកវ៉ាក់សាំងក្រោមល័ក្ខខ័ណ្ឌបែបនេះ។

ប្រសិនបើដំណឹងនេះត្រូវបានទទួលស្គាល់ពី FDA វាអាចធ្វើឱ្យការបែងចែក និងការគ្រប់គ្រងវ៉ាក់សាំងកាន់តែងាយស្រួល។ គោលការណ៍ណែនាំបច្ចុប្បន្នគឺថា វ៉ាក់សាំងនៅតែមានស្ថេរភាពល្អរហូតដល់ ៦ខែ ប្រសិនបើវាត្រូវបានរក្សាទុកពី -៦០ ដល់ -៨០ អង្សាសេ នៅក្នុងម៉ាស៊ីនបង្កកវេជ្ជសាស្ត្រ ហើយរយៈពេល ៥ថ្ងៃ ប្រសិនបើវាត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ ក្នុងទូទឹកកកកន្លែងត្រជាក់ខ្លាំង។ ប្រធាននិងជានាយកប្រតិបត្តិ Pfizer លោក Albert Bourla បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានគោលបំណងបង្កើតវ៉ាក់សាំងនេះតាមដែលអាចធ្វើទៅបាន សម្រាប់អ្នកផ្តល់សេវាថែទាំសុខភាព និងប្រជាជននៅទូទាំងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: