ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ៨២ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃសៅរ៍នេះ

    BY autoadmin February 20, 2021
    ប្រទេសថៃមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ៨២ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃសៅរ៍នេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ករណីជំងឺ COVID-19 ថ្មីចំនួន ៨២ ករណី ត្រូវបានបញ្ជាក់សម្រាប់ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។ ក្នុងនោះមានការចម្លងក្នុងសហគមន៍ចំនួន ៧១ ករណី និងការនាំចូលពីបរទេសចំនួន ១១ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបបានកើនឡើងដល់ ២៥,៣២៣ ករណី ចាប់តាំងពីប្រទេសថៃមានវត្តមានករណីជំងឺ COVID-19 ដំបូងកាលពីខែមករាឆ្នាំមុន។ មិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ ដែលនាំឱ្យចំនួនមរណភាពដោយសារជំងឺ COVID-19 នៅតែមាន ៨៣ នាក់ដដែល។

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ក្នុងចំណោមអ្នកឆ្លងជំងឺក្នុងស្រុកទាំង ៧១ នាក់ មានអ្នកជំងឺចំនួន ៤៤ នាក់ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីតាមសហគមន៍មានហានិភ័យខ្ពស់ និង ២៧ នាក់ បានទៅតំបន់ដែលមានហានិភ័យ ហើយឥឡូវនេះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ។ គិតមកទល់ពេលនេះប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៥,៣២៣ ករណី និងការស្លាប់ចំនួន ៨៣ ករណី ខណៈអ្នកជំងឺចំនួន ១,១១១ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: