Ronaldo ឲ្យលុយធីបជិតជាង២ម៉ឺនដុល្លារទៅបុគ្គលិកបម្រើការក្នុងសណ្ឋាគារមួយកន្លែងនៅឯប្រទេសក្រិក
- July 21, 2018
ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើរឿងដ៏គួរឲ្យកោតសរសើរ ចំពោះភាពសប្បុរសរបស់គាត់ ដោយកីឡាករដ៏ល្បីឈ្មោះរូបនេះបានទុកលុយធីបចំនួន២ម៉ឺនអឺរ៉ូ (ប្រមាណ ២៣,៤៦០ដុល្លារ) ទុកឲ្យបុគ្គលិកបម្រើការនៅក្នុងសណ្ឋារគារមួយកន្លែងក្នុងប្រទេសក្រិក បន្ទាប់ពីគាត់បញ្ចប់ដំណើរដើរលេងកំសាន្ដនៅឯប្រទេសក្រិក។
មុនពេលខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលី រូបគេបានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលចេញពីសន្ដានចិត្តល្អរបស់គាត់រហូតធ្វើឲ្យបុគ្គលិកបម្រើការក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសក្រិកមានអ្នកខ្លះយំនិងអ្នកខ្លះសប្បាយចិត្តចំពោះទង្វើដ៏ល្អរបស់ Ronaldo។

ដោយសារតែការយកចិត្តទុកដាក់ដិតដល់ពីសំណាក់អ្នកបម្រើការនៅក្នុងសណ្ឋាគារមួយក្នុងប្រទេសក្រិកមកលើ Ronaldo និងក្រុមគ្រួសាររបស់គាត់ខ្សែប្រយុទ្ធ Ronaldo បានទុកលុយធីបជាង២ម៉ឺនដុល្លារ ដើម្បីតបស្នងនឹងការបម្រើយកចិត្តទុកដាក់របស់បុគ្គលិកក្នុងសណ្ឋាគារនោះទុកជាការថ្លែងអរគុណ ចំពោះបុគ្គលិក 10 នាក់របស់សណ្ឋាគារនោះ។
គួរបញ្ជាក់ឡើងវិញដែរថា បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់ភារៈកិច្ចជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីរួចមក ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំរូបនេះបានចំណាយពេល 10 ថ្ងៃជាមួយនឹងក្រុមគ្រួសារធ្វើដំណើរមកសម្រាកកំសាន្ដនៅឯប្រទេសក្រិកមុនពេលខ្សែប្រយុទ្ធរូបនេះផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus។

បុត្រ
ប្រភព៖ Goal
- Share This Post:






