ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ប្រាយុទ្ធ ចានអូចា ស្ម័គ្រចិត្តចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac ដំបូងគេ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត

    BY autoadmin February 22, 2021
    លោក ប្រាយុទ្ធ ចានអូចា ស្ម័គ្រចិត្តចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac ដំបូងគេ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand មុននេះបន្ដិច ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីវ័យ ៦៦ឆ្នាំ លោក ប្រាយុទ្ធ ចានអូចា ជាមនុស្សទីមួយនៅក្នុងប្រទេសថៃ ដែលនឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ក្នុងគោលបំណងដើម្បីបង្កើនទំនុកចិត្តរបស់សាធារណៈជន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំង COVID-19 គឺជាបញ្ហារសើបមួយ ហើយចាំបាច់ត្រូវពន្យល់ឱ្យបានហ្មត់ចត់ដល់សាធារណជន។

    លោកបានបន្ថែមថា ក្រុមគ្រប់គ្រងវ៉ាក់សាំងគឺស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ហើយលោកបានបន្ថែមថា៖«ខ្ញុំមិនបានលាក់បាំងអ្វីទេ ប៉ុន្តែត្រូវរកពេលវេលាសមស្របដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ខ្ញុំ។ មានការព្រួយបារម្ភអំពីភាពមិនទៀងទាត់មួយចំនួន ដូចជាប្រសិនបើយន្តហោះដឹកវ៉ាក់សាំងធ្លាក់? បើវ៉ាក់សាំងមិនមកដល់ គឺវាមិនមែនជាកំហុសរបស់រដ្ឋាភិបាលទេ ពីព្រោះយើងបានបំពេញការងាររបស់យើងរួចរាល់ហើយ»។ ជាមួយគ្នានេះដែរលោកវេជ្ជបណ្ដិត Paisan Dankhum អគ្គលេខាធិការនៃរដ្ឋបាលចំណីអាហារនិងឱសថបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac ជិតរួចរាល់ហើយ ហើយវ៉ាក់សាំងចំនួន ២០០,០០០ ដូសនឹងមកដល់នៅថ្ងៃពុធខាងមុខនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: