កីឡា

Iniesta និង Torres សុទ្ធតែចាញ់ដូចគ្នាក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅជប៉ុន

BY
Khmernote Media
July 23, 2018

ខ្សែបម្រើ Iniesta ដែលបានឈ្នះពានរង្វាន់ចំនួន 32 នៅក្នុងទីក្រុងបាសេឡូណាបានលេងត្រឹមតែរយៈពេល 32 នាទីចុងក្រោយនៃការទទួលបរាជ័យរបស់ក្លឹប Vissel Kobe 3-0 ទល់នឹងក្រុម Shonan Bellmare។

Iniesta បាននិយាយថា: “វាជាការអាម៉ាស់មួយដែលយើងបានបាត់បង់ 3ពិន្ទុព្រោះខ្ញុំមិនចូលចិត្តការបរាជ័យទេ។ ប៉ុន្តែនេះគ្រាន់តែជាជំហានដំបូងនៃការផ្សងព្រេងថ្មីប៉ុណ្ណោះវាគឺជាហ្គេមដែលបង្ហាញពីគុណភាពនៃលីគ J-League។

អតីតខ្សែប្រយុទ្ធក្លឹបតោខៀវ Chelsea និងហង្សក្រហម Liverpool ក៏ជាកីឡាករបម្រុងនៅតង់ទី 2 ផងដែរខណៈ Sagan Tosu បានទទួលបរាជ័យ 1-0 នៅផ្ទះរបស់គេទល់នឹងក្លឹប Vegalta Sendai។

Torres ដែលមានវ័យ 34 ឆ្នាំបានចាកចេញពី Atletico Madrid នៅរដូវក្តៅនេះក្រោយពីស៊ុតបញ្ចូលទីបាន 129 គ្រាប់ក្នុងការបង្ហាញខ្លួន 404 លើកសម្រាប់ក្លឹបរបស់គាត់ក្នុងរយៈពេល 2 ឆ្នាំ។

ប្រភព៖ BBC
អត្ថបទ៖ ប៊ុនហួរ

 

Share This Post: