ក្រុមហ៊ុន Pfizer គ្រោងនឹងធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារដែលមានអាយុក្រោម ១២ឆ្នាំ
- BY
- autoadmin
- February 24, 2021
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បាននិយាយថា ខ្លួនសង្ឃឹមនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 លើកុមារដែលមានអាយុពី ១១ឆ្នាំ ឬក្មេងជាងនេះ។ ក្រុមហ៊ុន Pfizer បានលើកឡើងបែបនេះ បន្ទាប់ពីបានចូលរួមការបើកសវនាការនៅឯគណៈកម្មាធិការសមាជិកសភាកាលពីថ្ងៃអង្គារ ដោយក្នុងនោះមានការចូលរួមពីក្រុមហ៊ុនឱសថធំៗចំនួន ៥ រួមទាំងក្រុមហ៊ុន Moderna ។ ជាក់ស្ដែងក្រុមហ៊ុន Pfizer ក៏បាននិងកំពុងធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្សអាយុពី ១២ ដល់ ១៥ឆ្នាំ ផងដែរ។

លោក John Young ប្រធានផ្នែកអាជីវកម្មរបស់ Pfizer បាននិយាយថា ក្រុមហ៊ុនរបស់លោកបន្តប្រមូលភ័ស្តុតាងស្តីពីសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីគាំទ្រសក្តានុពលការប្រើប្រាស់វ៉ាក់សាំងនេះ ដោយមិនរាប់បញ្ចូលចំពោះការប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់នោះឡើយ។ ពោលគឺក្រុមហ៊ុន Pfizer ចង់សាកល្បងវ៉ាក់សាំងលើពលរដ្ឋវ័យក្មេង ដោយសារថានៅសហរដ្ឋអាមេរិកបច្ចុប្បន្នគឺ គេចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 លើពលរដ្ឋអាទិភាពដូចជា៖ បុគ្គលិកពេទ្យ ចាស់ជរា និងពលរដ្ឋអាយុចាប់ពី ១៦ឆ្នាំ ឡើងទៅប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






