James Rodriguez៖ ទោះបីជានៅ Bayern Munich ជារដូវកាលដំបូងសម្រាប់រូបគេពិត ប៉ុន្ដែ James សប្បាយចិត្តពេលនៅជាមួយនឹង Bayern និងអ្នកគាំទ្រ
- July 24, 2018
ខ្សែបម្រើ James Rodriguez បាននិយាយថាគាត់ពិតជាសប្បាយរីករាយណាស់នៅឯក្លិប Bayern Munich បើទោះបីជាគាត់ត្រូវបានគេរាយការណ៍ថាអាចកាត់បន្ថយកិច្ចសន្យារបស់គាត់នៅឯ Bayern ដើម្បីត្រលប់ទៅ Real Madrid វិញក៏ដោយ។
ខ្សែបម្រើ James Rodriguez កំពុងស្ថិតនៅក្នុងកិច្ចសន្យាខ្ចីជើងរបស់ Bayern Munich ពីក្លឹប Real Madrid ក្នុងកុងត្រារយៈពីរឆ្នាំ ខណៈដែលកុងត្រាខ្ចីជើងរបស់ Bayern Munich ចំពោះខ្សែបម្រើ Bayern Munich នឹងបញ្ចប់នៅក្នុងឆ្នាំ 2019។

ខ្សែបម្រើ James Rodriguez កាលពីរដូវកាលមុនបានបង្ហាញទំរង់លេងល្អមែនទែនដោយរូបគេបានជួយឲ្យក្លឹប Bayern Munich ឈ្នះពានរង្វាន់ Bundesliga ក្នុងរដូវកាល 2017-2018។ ខ្សែបម្រើ James Rodriguez អាចនឹងវិលត្រលប់ទៅកាន់ក្លឹប Real Madrid វិញមុនពេលកុងត្រាខ្ចីជើងរបស់ Bayern Munich បន្ទាប់ពីក្លឹប Real Madrid កំពុងខ្វះខាតកម្លាំងកីឡាករស្របពេលដែល Real Madrid ទើបតែលក់ Ronaldo ទៅកាន់ក្លឹប Juventus កាលពីពេលថ្មីៗនេះ។
ខ្សែបម្រើ James Rodriguez បាននិយាយនៅក្នុងបទសំភាសន៍របស់សារពត៌មានថា៖ រហូតមកដល់ពេលនេះខ្ញុំនៅទីនេះមានអារម្មណ៍សប្បាយរីករាយជាមួយនឹងក្លឹបហើយនិងអ្នកគាំទ្រ។ ទោះបីវាជារដូវកាលដំបូងសម្រាប់ខ្ញុំនៅអាឡឺម៉ង់ក៏ដោយ ប៉ុន្ដែវាពិតជាអស្ចារ្យសម្រាប់ខ្ញុំនៅទីនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






