ខ្មែរណូត

ស្វែងរក

  • PR

    ៥ចំនុចដែលធ្វើឲ្យម៉ាស៊ីនត្រជាក់LG Dual Cool ស៊េរីថ្មីពេញនិយមបំផុត (មានវិដេអូ បង្ហាញលក្ខណៈសម្បត្តិ)

    BY Khmernote Media July 24, 2018
    ៥ចំនុចដែលធ្វើឲ្យម៉ាស៊ីនត្រជាក់LG Dual Cool ស៊េរីថ្មីពេញនិយមបំផុត (មានវិដេអូ បង្ហាញលក្ខណៈសម្បត្តិ)

    សម័យនេះ អាចនិយាយបានថានរណាៗក៏ត្រូវការម៉ាស៊ីនត្រជាក់ដែរ សម្រាប់ការរស់នៅប្រចាំថ្ងៃក្នុងផ្ទះ ក៏ដូចជាតាមការិយាល័យធ្វើការ រឺតាមបណ្ដាហាងនានា។ ម៉ាស៊ីនត្រជាក់ដែលកំពុងចរាចរលក់លើទីផ្សារគឺមានច្រើនម៉ូដែល ច្រើនប្រភេទ ហើយតម្រូវឲ្យអ្នកស្វែងយល់ឲ្យបានច្បាស់នូវគុណភាព និងលក្ខណៈពិសេស មុននឹងសម្រេចចិត្តទិញ។

    ដូចនេះ យើងសូមធ្វើការណែនាំលោកអ្នកឲ្យស្គាល់ម៉ាស៊ីនត្រជាក់LG Dual Cool ស៊េរថ្មី ដែលភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសជាច្រើន ខុសពីម៉ាស៊ីនត្រជាក់ដទៃទៀត។LG Dual Cool មានចំណុចពិសេស ៥ ចំណុច ផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់លើសពីការំពឹងទុក។ ចំណុចទាំងនោះមានដូចជា៖

    1/ កុំប្រេសស័រ Inverter ភ្លោះ

    កុំប្រេសស័រគឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ម៉ាស៊ីនត្រជាក់។ភាគច្រើននៃកុំប្រេសស័រគឺមានសម្លេងរំខាននិងមិនសូវធ្វើការបានល្អទេប៉ុន្ដែសម្រាប់ LG Dual Cool គឺមានសម្លេងស្ងាត់និងត្រជាក់បានយូរ។ឆ្លងកាត់តាមការធ្វើតេស្តសាកល្បងលើកុំប្រេសស័រនេះជាលទ្ធផលគឺវាមានសមត្ថភាពធ្វើឲ្យត្រជាក់ជាងមុន 40% និងស៊ីភ្លើងតិចជាងមុនរហូតដល់ទៅ 70% ឯណោះ។មូលហេតុទាំងនេះគឺមកពី LG Dual Cool មានកុំប្រេសស័រ Inverter ភ្លោះជាអ្នកជួយរក្សារចរន្ដអគ្គីសនីឲ្យនឹងនរនិងគ្រប់គ្រងសីតុណ្ហភាពដែលបញ្ចេញដោយម៉ាស៊ីនត្រជាក់LG Dual Cool។

    2/ ត្រជាក់លឿន
    បើមិនចាំបាច់គឺមិនបើកម៉ាស៊ីនត្រជាក់នោះទេតែបើបានបើកម៉ាស៊ីនហើយមនុស្សភាគច្រើនគឺចង់ត្រជាក់លឿនជាងការរំពឹងទុក។ម៉ាស៊ីនត្រជាក់ទូទៅមិនសូវមានសមត្ថភាពធ្វើឲ្យសីតុណ្ហភាពក្នុងបរិវេណបន្ទប់ឬក្នុងផ្ទះត្រជាក់លឿននោះទេ។ប៉ុន្តែចំពោះម៉ាស៊ីនត្រជាក់LG Dual Cool វិញគឺមានសមត្ថភាពអាចធ្វើឲ្យបន្ទប់ទាំងមូលត្រជាក់បានលឿនបំផុតដោយសារវាមានភ្ជាប់មកជាមួយនឹងកង្ហារកោងជាងមុន 25% ដែលមានសមត្ថភាពអាចបញ្ចេញខ្យល់បានកាន់តែខ្លាំងនិងត្រជាក់លឿនជាងមុន 40%

    3/ សម្លេងស្ងាត់ល្អ
    សម្រាប់ចំណុចនេះក៏ជាអ្វីដែលអ្នកប្រើប្រាស់ចង់បានដែរពោលគឺក្រៅពីត្រជាក់បានលឿននិងស៊ីភ្លើងតិចម៉ាស៊ីនត្រជាក់ក៏ត្រូវមានសម្លេងស្ងាត់ផងដែរ។LG Dual Cool ស៊េរីថ្មីមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាពិសេសដែលនឹងមិនបង្កើតសម្លេងខ្លាំងឡើយរាល់ពេលប្រើប្រាស់ហើយសម្លេងដែលមានគឺទាបបំផុតត្រឹម 18dB ប៉ុណ្ណោះដូចគ្នាទៅនឹងសម្លេងLaptop ដែរហើយវាមានកម្រិតសម្លេងតិចជាងការហួចលេងទៅទៀត។

    4/ បច្ចេកវិទ្យាSmart ThinQ
    នេះជាបច្ចេកវិទ្យាដ៏ឈ្លាសវៃមួយដែលអាចឲ្យអ្នកប្រើប្រាស់ឧបករណ៍LG អាចធ្វើការទាក់ទងគ្នាបានដោយមិនចាំបាច់ទិញឧបករណ៍ផ្សេងមកជំនួស។ជាក់ស្ដែងសម្រាប់ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានេះដូចគ្នាដែលមានសមត្ថភាពអាចឲ្យអ្នកភ្ជាប់ទៅនឹងWiFiនិងបញ្ជាបានគ្រប់ពេលវេលាតាមរយៈទូរស័ព្ទដោយមិនចាំបាច់ប្រើតេឡេបញ្ជានោះឡើយ។និយាយឲ្យស្រួលស្ដាប់គឺលោកអ្នកអាចបើករឺកំណត់ការបញ្ជានានាលើម៉ាស៊ីនត្រជាក់បានតាមរយៈស្មាតហ្វូនហើយទោះបីជាអ្នកនៅឆ្ងាយយ៉ាងណាក៏នៅតែអាចបញ្ជាម៉ាស៊ីនត្រជាក់បានដែរ។ដូចនេះជាមួយLG Dual Cool លោកអ្នកអាចបើកម៉ាស៊ីនត្រជាក់មុន 10 ទៅ 15នាទីមុនពេលទៅដល់ផ្ទះក៏បាននោះពេលចូលទៅអ្នកនឹងមានអារម្មណ៍ថាត្រជាក់ស្រាប់។

    5/ បច្ចេកវិទ្យាថែរក្សាស្បែក Plasmaster

    ម៉ាស៊ីនត្រជាក់ដែលដាក់លក់លើទីផ្សារគឺភាគច្រើនបញ្ចេញខ្យល់ស្ងួតដែលអាចបំផ្លាញស្បែករបស់យើងបានម្យ៉ាងទៀតអាចធ្វើឲ្យអ្នកស្ងួតកទៀតផង។ផ្ទុយទៅវិញចំពោះLG Dual Cool ខ្យល់ដែលចេញមកពីម៉ាស៊ីនត្រជាក់គឺមានផ្ទុកទៅដោយអ៊ីយ៉ុងនិងរាល់ម៉ូលេគីលគឺមានសារធាតុទឹកដែលនឹងមិនធ្វើឲ្យស្បែករបស់អ្នកស្ងួតឡើយ។លើសពីនេះទៅទៀតPlasmasterក៏អាចជួយឲ្យសុខភាពស្បែកស្អាតទន់ល្មើយនិងមានសំណើមផងដែរ។

    ខាងក្រោមនេះគឺជាវីដេអូដែលនិយាយបន្ថែមពីមុខងារនីមួយៗ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay