ប្រទេសថៃទំនងនឹងប្រកាសល្បឿនកំណត់ផ្លូវថ្មីរហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅខែមេសានេះ
- BY
- autoadmin
- February 27, 2021
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះថា ការកំណត់ល្បឿនសម្រាប់ផ្លូវដែលមាន ៤គន្លង ឬច្រើនជាងនេះ នឹងត្រូវដំឡើងពី ៩០ គីឡូម៉ែត្រ/ម៉ោង – ១២០ គីឡូម៉ែត្រ/ម៉ោង។ លោកបានបញ្ជាក់ថា ល្បឿនកំណត់ថ្មីគួរតែត្រូវបានប្រកាសនៅក្នុង Royal Gazette នៅខែមេសា បន្ទាប់ពីការសិក្សារបស់នាយកដ្ឋានផ្លូវហាយវេ នាយកដ្ឋានផ្លូវជនបទ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង គោលនយោបាយចរាចរណ៍ និងផែនការ។

លោកបន្ថែមថា៖«ល្បឿនកំណត់ថ្មីមានគោលបំណងជួយសម្រួលចរាចរណ៍ស្របតាមស្ថានភាពចរាចរណ៍បច្ចុប្បន្ន ដោយធានាភាពងាយស្រួយ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវ»។ លោក Saksayam បានពន្យល់ថា ក្រសួងយល់ឃើញថាវាជាការសមស្របក្នុងការបង្កើនល្បឿនកំណត់សម្រាប់យានជំនិះផ្ទាល់ខ្លួន ដែលមានតិចជាង ៧កៅអី ចាប់ពី ៩០ ទៅ ១២០គីឡូម៉ែត្រ នៅលើចំណែកផ្លូវត្រង់ ដែលមានផ្លូវច្រើនជាង ៤គន្លង និងមិនមានផ្លូវប្រសព្វ ឬបត់ត្រឡប់។
លោកបានមានប្រសាសន៍ថា៖«ដើម្បីមានលក្ខណៈគ្រប់គ្រាន់ផ្លូវថ្នល់ត្រូវតែមានផ្លាកសញ្ញាច្បាស់លាស់ ក៏ដូចជារបាំងផ្លូវកណ្តាលដើម្បីបែងចែកចរាចរណ៍។ ផ្លូវនីមួយៗនឹងត្រូវដាក់លើផ្លាកសញ្ញាល្បឿនដែលត្រូវនឹងល័ក្ខខ័ណ្ឌ ឧទាហរណ៍ល្បឿនអតិបរមា ៣០គីឡូម៉ែត្រ ក្នុងតំបន់ទីក្រុងឬសាលារៀន ៦០គីឡូម៉ែត្រ លើផ្លូវកោងផ្លូវប្រសព្វឬផ្លូវបត់ត្រឡប់ និង ១២០ គីឡូម៉ែត្រ លើផ្លូវត្រង់។ ចំណែកផ្លូវស្តាំដៃនឹងមានល្បឿនអប្បបរមា ១០០ គីឡូម៉ែត្រ/ម៉ោង ដើម្បីការពារគ្រោះថ្នាក់នៅផ្នែកខាងស្តាំ។
ក្រសួងក៏នឹងបង្កើនដែនកំណត់ល្បឿន សម្រាប់យានយន្តដទៃទៀតនៅលើផ្លូវដែលមានលក្ខណៈគ្រប់គ្រាន់។ យានយន្តដែលមានកៅអីលើសពី ១៥ ឬមានទម្ងន់លើសពី ២,២០០ គីឡូក្រាម នឹងត្រូវកំណត់ត្រឹម ៩០ គីទ្បូម៉ែត្រ ត្រីចក្រយានយន្តនិងរថយន្តសណ្ដោង អាចដល់ ៦៥ គីឡូម៉ែត្រ/ម៉ោង ម៉ូតូដល់ ៨០ គីទ្បូម៉ែត្រ ម៉ូតូធំ (លើសពី ៤០០សេសេ) ដល់ ១១០គីទ្បូម៉ែត្រ រថយន្តក្រុងសាលាអាចដល់ ៨០ គីឡូម៉ែត្រ និងរថយន្តដឹកអ្នកដំណើរមានច្រើនជាង ៧ កៅអី តែមិនដល់ ១៥កៅអី អាចទៅ ១០០គីទ្បូម៉ែត្រ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






