កីឡា

Barcelona ចាប់អារម្មណ៍ Malcom មិនដល់មួយថ្ងៃផងជះលុយរាប់លានអឺរ៉ូទិញ Malcom ឌឺ Roma ខណៈដែល Roma ជិតឈានដល់ចុះហត្ថលេខាទិញ Malcom ទៅហើយ

BY
Khmernote Media
July 25, 2018

ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Malcom ពីក្លឹប Bordeaux ត្រឹមតែរយៈពេល 1 ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធរូបនេះពេល Roma កំពុងត្រៀមចាយលុយទិញ Malcom ពីក្លឹប Bordeaux។

ខ្សែបម្រើប្រយុទ្ធ Malcom ត្រូវបានក្លឹបអ្នកមានបុណ្យទិញពីក្លឹប Bordeaux ប្រទេសបារាំងនៅក្នុងតម្លៃ 41លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។

ក្រឡែកមកមើលក្លឹប AS Roma វិញបានឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាទិញ Malcom ពីក្លឹប Bordeaux ទៅហើយក្នុងតម្លៃផ្ទេរ 38លានអឺរ៉ូ ប៉ុន្ដែត្រូវបានប្រធានក្លឹប Bordeaux ច្រានចោលការចុះហត្ថលេខាវិញបន្ទាប់ពីលេចលឺថា Barcelona ចង់ទិញ Malcom។ ហើយត្រឹមតែរយៈពេលកន្លះថ្ងៃនៃការចាប់អារម្មណ៍របស់ Barcelona តែប៉ុណ្ណោះក្លឹបយក្សអេស្ប៉ាញមួយនេះបានជះលុយទិញ Malcom ពីក្លឹប Bordeaux ដោយមិនគិតច្រើននៅក្នុងតម្លៃផ្ទេរ 41លានអឺរ៉ូ ពោលគឺលើសពី Roma ដេញថ្លៃ 3លានអឺរ៉ូ។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរំពឹងទុកថានឹងមកទឹកដី Camp Nou ក្នុងសប្ដាហ៍នេះដើម្បីពិនិត្យសុខភាពហើយនឹងត្រៀមចាកចេញទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមការប្រកួតមិត្តភាព ICC ជាមួយនឹង Barcelona។

បុត្រ

ប្រភព៖ Goal

Share This Post: