តើមានអ្វីថ្មីខ្លះអ្នកគួរតែដឹងនៅក្របខ័ណ្ឌ Premier League ឆ្នាំ ២០១៩នេះ?
- July 25, 2018
យុទ្ធនាការ Premier League រដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី 10 ខែសីហានេះខណៈដែលក្រុម Manchester United នឹងស្វាគមន៍ Leicester មកកាន់ទឹកដី Old Trafford ហើយនឹងមានអ្វីៗជាច្រើនទៀតដែលទាក់ទាញអ្នក។
គ្រូបង្វឹក
Chelsea បានផ្លាស់ប្តូរគ្រូបង្វឹកអ៊ីតាលីលោក Antonio Conte និងជំនួសដោយអ្នកចាត់ការរបស់អតីតគ្រូបង្វឹក Napoli លោក Maurizio Sarri ខណៈពេលដែល Arsenal បានវតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ពួកគេបន្ទាប់ពីលោក Wenger បានលាលែងពីដំណែង។

ក្លឹប
ក្រុមចចកខ្មៅ Wolves បានឈ្នះពានរង្វាន់ Sky Bet Championship ជាមួយនឹងពិន្ទុ 99 ពិន្ទុកាលពីរដូវកាលមុនដោយបញ្ចប់ការអវត្តមាន 6 ឆ្នាំពីក្របខ័ណ្ឌ Premier League។ ការមកដល់របស់គ្រូបង្វឹក Nuno Espirito Santo បានជម្រុញឱ្យពួកក្លាយជាជើងឯកនិងបានត្រឡប់មកលីគកំពូលរបស់អង់គ្លេសវិញ។ ក្លឹប Cardiff និង Fullham ក៏បានឡើងមកប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League ដែរ។

ទីផ្សារដោះដូរកីឡាករ (Transfer Window)
ក្របខ័ណ្ឌ Premier League នឹងមានថ្ងៃផុតកំណត់នៃផ្ទេរកីឡាករថ្មីនៅឆ្នាំនេះជាមួយនឹងការបិទការដោះដូរនៅថ្ងៃព្រហស្បតិ៍ទី 9 ខែសីហាដើម្បីជៀសវាងការរំខានដល់ក្រុមនីមួួយៗនៅពេលដែលរដូវកាលចាប់ផ្តើម។
VAR (Video assistant referee)
មិនមានប្រព័ន្ធ VAR នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នោះទេប៉ុន្តែបច្ចេកវិទ្យាដែលនឹងត្រូវបានប្រើប្រាស់នៅក្នុងការប្រកួតបាល់ទាត់ FA Cup មួយចំនួននិងនៅក្របខ័ណ្ឌ Premier League ក្នុងអំឡុងពេលប្រកួតក្នុងក្របខ័ណ្ឌ Carabao Cup នឹងត្រូវយកមកប្រើប្រាស់។

កីឡដ្ឋាន
បន្ទាប់ពីការខ្ចីកីឡដ្ឋាន Wembley ប្រើប្រាស់ពេញមួយរដូវកាល ក្លឹប Tottenham និងត្រលប់ទៅទឹកដី White Hart Lane ថ្មីនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ ក្រុម Spurs នឹងត្រូវប្រើប្រាស់កីឡដ្ឋាន Wembley ចំនួន 3 ប្រកួតក្នុងចំណោម 4 ប្រកួតដំបូងរក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះមុនពេលជួបជាមួយ Liverpool នៅក្នុងការបើកសម្ពោធទីលានថ្មីរបស់ពួកគេនៅថ្ងៃសៅរ៍ទី 15 ខែកញ្ញា។

បាល់
នេះអាចជាបាល់ផ្លូវការក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលថ្មីប៉ុន្តែមិនទាន់បានកំណត់ជាផ្លូវការនៅឡើយទេ។

ប្រភព៖ Skysport
អត្ថបទ៖ ប៊ុនហួរ
- Share This Post:






