កីឡា

លោក Unai Emery៖ Arsenal អាចនឹងទិញកីឡាករម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ

BY
Khmernote Media
July 25, 2018

លោក Unai Emery បានបញ្ជាក់សាជាថ្មីថាក្លឹបកាំភ្លើងធំ Arsenal អាចនឹងចុះលត្ថលេខាទិញកីឡាករបន្ថែមម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ។

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះក្លឹបកាំភ្លើងធំ Arsenal ជាប់រវល់មែនទែនរឿងបញ្ហាដោះដូរកីឡាករ។ ដោយក្នុងរដូវក្ដៅនេះក្លឹបកាំភ្លើងធំ Arsenal បានចុះហត្ថលេខាទិញកីឡាករ 5 នាក់មកហើយ ខណៈដែលលោក Emery ទើបតែចូលមកដឹកនាំក្លឹបកាំភ្លើងធំ Arsenal ក្នុងរដូវកាលដំបូង។ លោក Emery និយាយថាលោកពេញចិត្តនឹងការធ្វើជំនួញរបស់ក្លឹបកាំភ្លើងធំ Arsenal ហើយក្លឹបកំពុងសម្លឹងមើលឱកាសដើម្បីបន្ថែមកីឡាករម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។

លោក Unai Emery និយាយថា៖ ខ្ញុំពិតជាសប្បាយរីករាយជាមួយនឹងរបៀបដែលក្លឹបកំពុងធ្វើការហើយយើងកំពុងធ្វើការជារៀងរាល់ថ្ងៃលើរបៀបដែលយើងអាចធ្វើឱ្យប្រសើរឡើងជាងនេះ។ ពួកយើងកំពុងខិតខំដើម្បីទិញកីឡាករម្នាក់ពីក្លឹប Bayern Munich មុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។ 

បុត្រ

ប្រភព៖ Goal

Share This Post: