អន្តរជាតិ
គិតត្រឹមថ្ងៃនេះ ទឹកជំនន់ពីឡាវបានលិចចូលភូមិចំនួន១៧ភូមិហើយនៅខេត្តស្ទឹងត្រែង
BY Khmernote Media
July 25, 2018
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ គិតត្រឹមម៉ោង ១២ និង៣០នាទីថ្ងៃត្រង់នេះ ទឹកជំនន់បានលិចចូលភូមិសរុបចំនួន ១៧ ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១,៣៨ ម (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម)។ ពេលនេះអាជ្ញាធរខេត្តកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕
អត្ថបទ៖ សេម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម


