អន្តរជាតិ
បាក់ទំនប់វារីអគ្គិសនីនៅឡាវ អាជ្ញាធររកឃើញសាកសពចំនួន១៩នាក់ហើយ
BY Khmernote Media
July 25, 2018
ឡាវ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា គិតមកត្រឹមពេលនេះ ជនជាតិឡាវចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត និងជាង៣,០០០នាក់ទៀតកំពុងត្រូវការជំនួយ ក្រោយទំនប់វារីអគ្គិសនីបានបាក់កាលពីម្សិលមិញនៅក្នុងខេត្ត Champasak ប្រទេសឡាវ។
យោងតាមប្រភពព័ត៌មាន Vientiane Times បានឲ្យដឹងថា លោក Bounhom Phommasane ជាអភិបាលស្រុក បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ២,៨៥១នាក់ត្រូវបានជួយសង្គ្រោះហើយ តែអកុសលមានមនុស្សចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត។
គួររំលឹកផងដែរថា ទំនប់វារីអគ្គិសនីឈ្មោះ Xepian-Xe Nam Noy ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណជា ៥ពាន់លានម៉ែត្រគូបបានបាក់កាលពីម្សិលមិញ បង្កឲ្យមានទឹកជំនន់ជន់លិចយ៉ាងខ្លាំងនៅជុំវិញបរិវេណទំនប់វារីអគ្គិសនីនោះ៕


អត្ថបទ៖ វី
ប្រភព៖ channelnewsasia