ហាងតែមួយ តែផ្តល់គ្រប់ផលិតផល
J.estina ជាម៉ាកយីហោលេខ១ នៅប្រទេសកូរ៉េ ជាមួយផលិតផលជាច្រើន ដូចជាកាបូបនារី, គ្រឿងសំអាង, នាឡិកា, វ៉ែនតា, គ្រឿងអលង្ការ និងស្បែកជើង។
ដោយសារការ សំបូរបែបយ៉ាងនេះជាមួយគុណភាពល្អ និងតំលៃដែលអាចទទួលយកបាន ទើបម៉ាក J.estina បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស និងល្បីល្បាញនៅប្រទេសកូរ៉េជាមួយហាងផ្ទាល់ខ្លួនចំនួន 114 ហាង និងជុំវិញពិភពលោក។

សូមបញ្ជាក់ថា នៅក្រុមហ៊ុន J.estina មានអ្នកជំនាញខាង រចនាម៉ូតច្រើនជាង 50នាក់ ដែលបំពេញតំរូវការ និងចំណង់ចំណូលចិត្តមិត្តនារី មិនអោយខុសបំណងឡើយ ហើយនៅរៀងរាល់ឆ្នាំមានការបញ្ចេញនូវម៉ូតថ្មីចំនួន 2ដងធំៗ សំរាប់ Fall/Winter Collection និង Spring/Summer Collection ។

ដោយមើលឃើញនូវការជោគជ័យ និងការរីកចំរើននេះហើយ ទើបក្រុមហ៊ុន Romanson Cambodia បាននាំចូលមកទីផ្សារកម្ពុជា ក្នុងខែឧសភា 2017 ។

ត្រឹមរយៈពេល ១ឆ្នាំនេះឃើញថា នៅទីផ្សារកម្ពុជា មានគ្រប់ផលិតផល J.estina ទាំងអស់ ជាមួយនឹងកំណើននៃការលក់ដ៏ល្អ និងការទទួលស្គាល់ម៉ាកយីហោនេះយ៉ាងឆាប់រហ័សបំផុត។

ដើម្បីជាការតបស្នង និងអរគុណចំពោះការគាំទ្រផលិតផល J.estina កន្លងមក ក្រុម-ហ៊ុននឹងប្តេជ្ញារក្សាគុណភាព, តំលៃ និងសេវាកម្មអោយបានល្អជូនអតិថិជន និងសន្យានាំមកជូននូវផលិតផលម៉ូតថ្មីៗអោយទាន់នឹងទីផ្សារប្រទេសខាងក្រៅ ។

បើលោកអ្នកចង់ដឹងពត៌មានបន្ថែម និងម៉ូតផលិតផលថ្មីៗ សូមអញ្ជើញមកកាន់ហាងRomanson ឬ J.estina ណាមួយ នោះលោកអ្នកអាចទិញបានគ្រប់ផលិតផល J.estinaទាំងអស់។

ឬចូលទៅកាន់ Page Facebook: J.estina Cambodia និង J.estina Beauty Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទៈ 099 972 666 / 092 872 666