ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់កើនដល់ ២៦ នាក់ និងបាត់ខ្លួនជាង១០០នាក់ ក្នុងគ្រោះថ្នាក់បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ

    BY Khmernote Media July 27, 2018
    ចំនួនអ្នកស្លាប់កើនដល់ ២៦ នាក់ និងបាត់ខ្លួនជាង១០០នាក់ ក្នុងគ្រោះថ្នាក់បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ

    ឡាវ៖ គិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនដល់ ២៦ នាក់ និងមានអ្នកបាត់ខ្លួនចំនួន ១៣១ នាក់ហើយ ក្នុងគ្រោះថ្នាក់បាក់ទំនប់ វារីអគ្គិសនីនៅក្នុងភាគខាងត្បូងប្រទេសឡាវ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រីឡាវបាននិយាយក្នុងសន្និសិទ្ធការសែតជាសាធារណៈកាលពីម្សិលមិញនេះ។ យ៉ាងណាក្តីសម្រាប់អ្នកបាត់ខ្លួនវិញត្រូវបានគេសង្ស័យថា ទំនងជាបានស្លាប់ ហើយនៅកប់ក្នុងភក់ជ្រាំ ឬគំនរផ្ទះសម្បែងដែលបានបាក់បែក។

    ចំពោះអ្នករងរបួសវិញគឺមានចំនួន ១៧ នាក់ ហើយពេលនេះពួកគេកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់បាក់ទំនប់នេះមិនត្រឹមតែបានបង្កគ្រោះថ្នាក់ដល់ប្រជាជនឡាវតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅព្រំដែនកម្ពុជាឡាវ ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនគេចចេញពីហានិភ័យផ្សេងៗផងដែរ។ សូមរំលឹកឡើងវិញថា ទំនប់វារីអគ្គិសខាងលើនេះមានឈ្មោះថា Xe-Namnoy សាងសង់ដោយក្រុមហ៊ុនកូរ៉េ ដែលចំណាយទឹកប្រាក់អស់ ១,២​​ ពាន់លានដុល្លារ និងទើបតែបញ្ចប់ការសាងសងដើមឆ្នាំ ២០១៨ ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay