ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សឹង្ហបុរីនឹងបញ្ជូនកងកម្លាំងពិសេសទៅជួយប្រទេសឡាវ រួមជាមួយទឹកប្រាក់បរិច្ចាគ១០ម៉ឺនដុល្លារ

    BY Khmernote Media July 27, 2018
    សឹង្ហបុរីនឹងបញ្ជូនកងកម្លាំងពិសេសទៅជួយប្រទេសឡាវ រួមជាមួយទឹកប្រាក់បរិច្ចាគ១០ម៉ឺនដុល្លារ

    រដ្ឋាភិបាលនៃប្រទេសសឹង្ហបុរីនឹងបញ្ជូនកងកម្លាំងការពារស៊ីវិលសឹង្ហបុរី ហៅកាត់ថា SCDF (The Singapore Civil Defence Force) ទៅកាន់ប្រទេសឡាវ ដើម្បីជួយធ្វើអន្តគមន៍ក្នុងគ្រោះថ្នាក់បាក់ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរីបានឲ្យដឹងថា ក្រុម SCDF នឹងនាំយកឧបករណ៍ចម្រោះទឹកស្អាត ទឹកស្អាតសម្រាប់ញ៉ាំបានស្រាប់ ថ្នាំពេទ្យ តង់ និងទូកពោងជាច្រើន ដើម្បីយកទៅជួយប្រជាជនឡាវដែលកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ជំនន់ទឹក ដែលបានកើតឡើង ក្រោយពីទំនប់វារីអគ្គិសនីបានបាក់។

    ក្រៅតែពីបញ្ជូនក្រុមជួយសង្គ្រោះខាងលើ រដ្ឋាភិបាលសឹង្ហបុរីក៏បានបរិច្ចាគប្រាក់ចំនួន ១០០,០០០ ដុល្លារ តាមរយៈកាកបាតក្រហមសឹង្ហបុរី ដើម្បីជួយដល់រដ្ឋាភិបាលឡាវក្នុងការដោះស្រាយបញ្ហានានាក្នុងគ្រោះថ្នាក់នេះផងដែរ។ សូមបញ្ជាក់ថា របាយការណ៍ចុងក្រោយបានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់ ២៦ នាក់ និងបាត់ខ្លួន ១៣១ នាក់ហើយ ក្នុងគ្រោះថ្នាក់បាក់ទំបន់ខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay