អ្នកជំនាញ ការប្រើប្រាស់កង្ហារនៅពេលមានសីតុណ្ហភាពក្តៅខ្លាំង អាចបង្កគ្រោះថ្នាក់ដល់សុខភាព
ជាធម្មតានៅពេល ដែលមានសីតុណ្ហភាពក្តៅខ្លាំង អ្នកតែងតែបើកកង្ហារនៅក្នុងបន្ទប់គេងរបស់អ្នក ដើម្បីធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់វិញ។ យ៉ាណាក្តី បើយោងតាមលោក Reddick ដែលជាអ្នកជំនាញសុខភាព និងដំណេកបានឲ្យដឹង ថាការប្រើប្រាស់កង្ហារនៅពេល ដែលមានសីតុភាពក្តៅខ្លាំង ជាពិសេសនៅពេលថ្ងៃ បានជះឥទ្ធិពលអាក្រក់ដល់សុខភាពមួយចំនួនដូចជា៖
- មានខ្យល់បក់នាំយកលំអងធូលីចូលក្នុងបន្ទប់របស់អ្នក
- អាចបង្កឲ្យអ្នកមានបញ្ហាស្ងួតភ្នែក
- អាឡែកហ្សី
- មានជំងឺហឺត
- រលាកឆ្លឹង
- ឈឺសាច់ដុំ
- រលាកភ្នែក និងច្រមុះ
- សម្រាប់អ្នកខ្លះវិញ ដែលប្រើប្រាស់កង្ហារនៅពេលយប់ខ្លាំងអាចប៉ះពាល់ដល់ដំណេកផងដែរ (ភ្ញាក់ញឹកញាប់)
តាមអ្នកជំនាញខាងលើបានផ្តល់ដំបូន្មានថា ស្ថិតនៅក្នុងស្ថានភាពក្តៅខ្លាំងជាពិសេសនៅពេលថ្ងៃ អ្នកគួរទៅងូតទឹកឲ្យត្រជាក់ខ្លួន ញ៉ាំភេសជ្ជៈ ឬទឹកត្រជាក់ៗ ដើម្បីឲ្យត្រជាក់ខ្លួន ពាក់អាវរលុងៗដើម្បីកាត់បន្ថយកម្ដៅ ជៀសវាងកុំព្យាយាមប្រើកង្ហារ ដើម្បីបញ្ចុះកម្ដៅទាំងស្រុងតែម្តង ហើយបើអាចពេលថ្ងៃគួរតែកុំប្រើកង្ហារនៅក្នុងបន្ទប់គេងល្អជាង។ សម្រាប់ពេលយប់ វិញ រាងកាយរបស់យើងនឹងត្រូវការសីតុណ្ហភាពចន្លោះពី ១៦ ទៅ ១៧ អង្សាសេ ដើម្បីឲ្យគេងលក់ស្រួល ដូចនេះអ្នកក៏មិនគួរប្រើកង្ហារខ្លាំងពេកដែរ ព្រោះអាចប៉ះពាល់ដល់ដំណេករបស់អ្នក (ភ្ញាក់ញឹកញាប់)៕
អត្ថបទ៖ ភក្តី
ប្រភព៖ metro