អន្តរជាតិ

យោធាមីយ៉ាន់ម៉ាបានដកហូតអាជ្ញាប័ណ្ឌប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៥ ដោយសារពួកគេបានចុះផ្សាយពីការតវ៉ានៅក្នុងប្រទេស

BY
autoadmin
March 9, 2021

យោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនកំពុងដកហូតអាជ្ញាប័ណ្ឌរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៥ ក្នុងគោលបំណងដើម្បីធ្វើឱ្យពួកគេស្ងាត់ស្ងៀម មិនគួរចុះផ្សាយអ្វីនៅពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនោះឡើយ។ យោធាបានប្រកាសបែបនេះតាមរយៈទូរទស្សន៍រដ្ឋនៅថ្ងៃច័ន្ទម្សិលមិញ ដោយបានបញ្ជាក់ថា ប៉ុស្តិ៍ទាំង ៥ បានគ្របចុះផ្សាយការតវ៉ាដែលមិនឈប់ឈរ ជាពិសេសតាមរយៈអ៊ីនធឺណិត។ ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ប៉ុស្ដិ៍ទាំង ៥ នេះនឹងមិនអាចនាំដំណឹងដល់សាធារណជនក្នុងកាលៈទេសៈណាក៏ដោយ។

ជម្រាបដែរថា ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការប្រមូលផ្ដុំគ្នានៅថ្ងៃច័ន្ទនេះ ដែលបណ្តាលឱ្យមានរលកនៃការតវ៉ានៅទូទាំងប្រទេសបន្ថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារដែលបណ្តាលឱ្យអ្នកតវ៉ា ៣ នាក់ស្លាប់។ ចំណែកកាលពីថ្ងៃសៅរ៍ សមាជិកម្នាក់នៃគណបក្សដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់ដោយសារអំពើហិង្សានៅកន្លែងដែលគាត់បានជាប់ឃុំឃាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: