អន្តរជាតិ

មន្ត្រីបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ម្នាក់ទៀតបានបាត់បង់ជីវិត ដោយសារអំពើហិ.ង្សានៅក្នុងមន្ទីរឃុំឃាំង

BY
autoadmin
March 10, 2021

អតីតសមាជិកសភាម្នាក់បាននិយាយថា មន្រ្តីម្នាក់មកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា​ ឆ្នាំ២០២១។ លោក Ba Myo Thein អ្នកតំណាងរាស្ត្រនៃសភាជាន់ខ្ពស់ ដែលត្រូវបានរំលាយដោយពួកយោធាបានប្រាប់រ៉យទ័រថា មន្រ្តីគណបក្សម្នាក់នោះឈ្មោះថា Zaw Myat Linn ត្រូវបានចាប់ខ្លួននៅប្រហែលម៉ោង ១ និង ៣០ រំលងអធ្រាត្រ  គាត់គឺជាមន្រ្តីទី២ មកពីបក្ស NLD ដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំង។

លោកមានប្រសាសន៍ថា៖«ពេលនេះសាច់ញាតិកំពុងព្យាយាមយកសាកសពមកធ្វើបុណ្យ នៅមន្ទីរពេទ្យយោធា»។ ប្រភពបានបន្ថែមថា បាតុកម្មប្រឆាំងនឹងរបបយោធាកាលពីថ្ងៃអង្គារ ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបង្រ្កាបបានភ្លាមៗ បន្ទាប់ពីសកម្មជនវ័យក្មេងរាប់រយនាក់ដែលបានជាប់គាំងនៅសង្កាត់មួយក្នុងក្រុងយ៉ាំងហ្គោនអាចរួចចេញមកវិញបាន។

ជម្រាបដែរថា កងទ័ពកាន់កាប់និងចាប់ខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២១ ដែលបាននាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវជាប់គាំង។ ការតវ៉ាជារៀងរាល់ថ្ងៃកំពុងត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ហើយកងកម្លាំងសន្តិសុខកំពុងតែធ្វើការបង្ក្រាបយ៉ាងសាហាវលើពលរដ្ឋទាំងនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: