ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋានស្រុកល្វាឯម ចុះបិទភូមិវាលធំ ដែលមានពលរដ្ឋ ៣០០គ្រួសារមិនឲ្យចេញក្រៅ ក្រោយរកឃើញមានករណីកូវីដ

    BY Khmernote Media March 10, 2021
    អធិការដ្ឋានស្រុកល្វាឯម ចុះបិទភូមិវាលធំ ដែលមានពលរដ្ឋ ៣០០គ្រួសារមិនឲ្យចេញក្រៅ ក្រោយរកឃើញមានករណីកូវីដ

    យោងតាមការបញ្ជាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេចផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ក្រោយរកឃើញមានប្រជាពលរដ្ឋចំនួន ០៩នាក់ បានឆ្លងជំងឺកូវីដ១៩។

    បើយោងតាមការបញ្ជាក់ អធិការដ្ឋាននគរបាលស្រុកល្វាឯម នៅព្រឹកថ្ងៃពុធ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ អនុវត្តន៍តាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID-19) ស្រុកល្វាឯម។

    លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមនិងប៉ុស្តិនគរបាលរដ្ឋបាលបានចុះបិទភូមិវាលធំ ឃុំពាមខកញ៉ាអុងជាបណ្តោះអាសន្នដែរមានខ្នងផ្ទះចំនួន៣០០គ្រួសារដោយក្នុងភូមិនោះមានផ្ទុះជម្ងឺកូវីដ១៩ បានធ្វើការហ៊ុំព័ទ្ធពួកគាត់មិនឲ្យចេញក្រៅដោយ ខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់៕

    Share This Post: