អន្តរជាតិ

រដ្ឋបាលទីក្រុងហូជីមិញគ្រោងលុបបំបាត់ការច្រៀងខារ៉ាអូខេ ដោយសារតែបង្កសំលេងរំខានតម្លង់គេឯងខ្លាំងពេក

BY
autoadmin
March 10, 2021

រដ្ឋបាលទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងលុបបំបាត់សំលេងរំខាន ដែលបង្កមកពីការច្រៀងខារ៉ាអូខេឱ្យបាននៅឆ្នាំនេះ ដោយចាប់ផ្តើមពីយុទ្ធនាការផ្សព្វផ្សាយដល់ពលរដ្ឋ មុននឹងឈានដល់ការផាកពិន័យជាផ្លូវការសម្រាប់អ្នកដែលល្មើស។ ការជូនដំណឹងដល់ប្រជាពលរដ្ឋនេះនឹងចាប់ផ្តើមឆាប់ៗនេះរហូតដល់ខែឧសភា។

ដំណាក់កាលដំបូងនឹងមិនធ្វើការផាកពិន័យលើពលរដ្ឋដែលនៅតែបន្តប្រព្រឹត្តល្មើសច្បាប់នោះទេ ដោយគ្រាន់តែធ្វើការអប់រំ ណែនាំឲ្យពួកគេយល់កាន់តែច្បាស់អំពីបញ្ហាសំឡេងរំខាន។ ការច្រៀងខារ៉ាអូខេនៅតាមអាផាមិនក៏ត្រូវបានអនុញ្ញាតផងដែរ ដោយសារតែអាផាមិនជាកន្លែងតូចចង្អៀន ហើយសំឡេងរំខាននឹងប៉ះពាល់ដល់មនុស្សកាន់តែច្រើន។ ចំណែកដំណាក់កាលទី២ ចាប់ពីខែមិថុនារហូតដល់ដំណាច់ឆ្នាំនេះ គឺមានការផាកពិន័យចំពោះអ្នកបំពានលើបទបញ្ជាស្ដីពីបញ្ហានេះ។

គួរឱ្យដឹងដែរថា ក្រឹត្យរបស់រដ្ឋាភិបាលវៀតណាមដែលបានចេញកាលពីឆ្នាំ២០១៣ បានពិន័យជាប្រាក់ចំពោះការបង្កឱ្យមាន «សំឡេងឮ សំឡេងរំខាន ឬការច្រៀងរំសាយអារម្មណ៍នៅក្នុងតំបន់លំនៅដ្ឋាន ឬកន្លែងសាធារណៈចន្លោះពីម៉ោង ១០យប់ និង ៦ ព្រឹក»។ តាមច្បាប់បទដ្ឋានបរិស្ថានជាតិ គេអនុញ្ញាតឱ្យកម្រិតសំឡេងអតិបរមានៅក្នុងតំបន់ធម្មតាដូចជា៖ ផ្ទះល្វែង ផ្ទះ ការិយាល័យ និងសណ្ឋាគារ ត្រឹមតែ 70 dBA ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៩យប់ និង 55 dBA ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៦ ព្រឹក៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: