ខ្មែរណូត

ស្វែងរក

  • PR

    ថែមៗ!!! ញុំាសាច់អាំងម៉ាឆ្អែតនៅហាង BAR B Q Plaza ហើយតម្លៃវិញកប់

    BY Khmernote Media July 31, 2018
    ថែមៗ!!! ញុំាសាច់អាំងម៉ាឆ្អែតនៅហាង BAR B Q Plaza ហើយតម្លៃវិញកប់

    ហាង បាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) បានបន្ថែមនូវឈុតពិសេស Refillញុំាម៉ាអស់ដៃ បន្ថែមទៀតគឺការញុំាសាច់អាំងថែមរហូតដល់ឆ្អែតសម្រាប់រយៈពេល ២ខែ ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ហើយសម្រាប់តម្លៃវិញ គឺមានពីរដូចជា៖

    តម្លៃទី១: ចំណាយត្រឹមតែ១២.៥០ដុល្លា ក្នុងមនុស្សម្នាក់ ចំពោះក្មេងកំពស់ក្រោម១២០សម បញ្ចុះតម្លៃ៥០% និងកំពស់ក្រោម១០០សមគឺមិនគិតថ្លៃ។ សម្រាប់ឈុត (Happy Refill) ដែលយើងអាចរីករាយជាមួយសាច់ដែលមានគុណភាពខុសៗគ្នាទាំងសាច់គោនិងសាច់ជ្រូកជាមួយនឹងមុខម្ហូបថ្មីៗទៀតដូចជាតៅហ៊ូអាហារសមុទ្រ ឬបន្លែ សាច់មាន់ និងច្រើនទៀត។

    តម្លៃទី២: ត្រឹមតែ ១៤.៥០ដុល្លា ក្នុងមនុស្សម្នាក់ ចំពោះក្មេងកំពស់ក្រោម១២០សម បញ្ចុះតម្លៃ៥០% និងកំពស់ក្រោម១០០សមគឺមិនគិតថ្លៃ។សម្រាប់ឈុត (Super Refill) ដែលឈុតនេះសម្រាប់អ្នកគ្រប់គ្នាដែលចូលចិត្តអាហារសមុទ្រនិងសាច់ពិសេសៗដូចជាត្រីសាម៉ុង, បង្គា, សាច់គោអូស្ត្រាលី និងអាឡឺម៉ង់។ បន្ថែមពីនេះក៏មានមុខម្ហូបពិសេសបន្ថែមទៀតដែលធានាថាអ្នកនឹងចូលចិត្តដូចជាសាច់ស្មាជ្រូកជាមួយឈីសនិងសាច់គោប្រាយជាមួយទឹកត្រី(Negidare) ។

    អ្វីដែលពិសេសទៀតនោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១៥% ភ្លាមៗគ្រាន់តែបង្ហាញកាតធនាគារណាមួយទៅកាន់អ្នកគិតលុយ ដូចជាកាត ATM/VISA Master Card, Union Pay ឬ Saving Card របស់ធនាគារកាណាឌីយ៉ា ធនាគារ Phillip និងគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ហើយចំពោះអ្នកដែលជាសមាជិករបស់ហាងបាប៊ីឃ្យូ ផ្លាស្សា និងសន្សំបានពិន្ទុបានរហូតដល់ទ្វេរដងឯណោះ។

    បើតាមប្រសាស៍របស់លោក អ៊ិម បណ្ឌិត ដែលជាអ្នកគ្រប់គ្រងប្រតិបត្តិរបស់ហាងបាប៊ីឃ្យូផ្លាហ្សាបានថ្លែងថា ឈុត Happy Refill និង Supper Refill គឺបង្កើតឡើងដើម្បីលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រហាងបាប៊ីឃ្យូ ផ្លាហ្សា ហើយនឹងដើម្បីបន្ថែមនូវអ្វីដែលថ្មីៗសម្រាប់អតិថិជនទើបហាងបាប៊ីឃ្យូ ផ្លាហ្សា តែងតែបន្ថែមនូវមុខម្ហូប និងឈុតថ្មីៗ ដើម្បីបន្ថែមជម្រើសជាច្រើនបែបដល់អតិថិជនទៅតាមការចំណង់ចំណូលចិត្ត និងសមាជិករបស់ពួកគាត់។

    គួរបញ្ចាក់ថា ហាង បាប៊ីឃ្យូ ផ្លាហ្សា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលីនិងជប៉ុនដែលល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង បាប៊ីឃ្យូផ្លាហ្សាបានពង្រីកសាខាក្នុងឆ្នាំ ២០១៧ជាង១៥០កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយបាប៊ីឃ្យូផ្លាហ្សាត្រូវបានចាត់ចំណាត់ថ្នាក់ជាភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ បាប៊ីឃ្យូផ្លាហ្សាមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង១៧សាខានៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ហាងសាច់អាំងបែបម៉ុងហ្គោលី និងជប៉ុនមួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះ ហាងនេះ មានសាខាចំនួន២ គឺស្ថិតនៅផ្សារទំនើប អ៊ី អន ម៉ល បានបើកនៅខែមិថុនា ឆ្នាំ២០១៧ និងសាខាទួលគោក បានបើកនៅខែតុលា ឆ្នាំ២០១៧ ដែលសាខាទួលគោក មានបន្ទាប់ការ៉ាអូខេធំៗចំនួនពីរ សម្រាប់អតិថិជនអាចច្រៀងលេងកំសាន្ដដោយឥតគិតថ្លៃដែលបើកចាប់ពីម៉ោង ១០:០០ព្រឹក ដល់១០:០០យប់។ សម្រាប់កុកបន្ទាប់ទុកមុខ អាចទំនាក់ទំនងតាមរយៈលេខ ០២៣ ២៣ ១៨ ១៧។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay