អន្តរជាតិ
បណ្តោយទៀតលែងបាន អាជ្ញាធរស្ទឹងត្រែងដាក់ម៉ាស៊ីនបូមទឹករំដោះទឹកជំនន់តែម្តង
BY Khmernote Media
July 31, 2018
ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋាបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តស្ទឹងត្រែងបានធ្វើការដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន០១គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងស្ទឹងត្រែង។
សូមជម្រាបថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ។ គួររំលឹកផងដែរថា នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែកក្កដា ក្រុងស្ទឹងត្រែង មានភ្លៀងធ្លាក់រហូតដល់ ១១២,៥ មម និងបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងក្រុង៕
អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង



