អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដិ ស៊ូហ្គា នឹងអញ្ជើញទៅជួបផ្ទាល់ជាមួយប្រធានាធិបតីលោក ចូ បៃដិន ជាលើកដំបូងបំផុតនៅសហរដ្ឋអាមេរិក

BY
autoadmin
March 12, 2021

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Katsunobu Kato នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ តាមរយៈសារព័ត៌មាន រ៉យទ័រ បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយនេះ ដើម្បីជួបដោយផ្ទាល់ជាមួយប្រធានាធិបតីលោក ចូ បៃដិន ពិភាក្សាអំពីបញ្ហានៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា លោក ស៊ូហ្កា នឹងទៅសហរដ្ឋអាមេរិកនៅពាក់កណ្ដាលខែមេសា ហើយជំនួបនេះនឹងធ្វើឱ្យលោកនាយករដ្ឋមន្ត្រីជប៉ុន ក្លាយជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ ដែលជួបដោយផ្ទាល់ជាមួយលោក ចូ បៃដិន ចាប់តាំងពីគាត់បានកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ លោក Kato បាននិយាយថា កិច្ចប្រជុំរបស់មេដឹកនាំទាំង ២ គឺមានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ពួកគេចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងយុត្តិធម៌៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: