កីឡា

គ្រូបង្វឹក Real Madrid ថ្មីចង់ដឹកនាំក្រុមឲជោគជ័យដោយគ្មានវត្តមាន Ronaldo

BY
Khmernote Media
July 31, 2018

លោក Julen Lopetegui ចង់ក្លាយជាអ្នកចាត់ការដែលគាត់ចង់បង្កើតក្រុមថ្មីមួយអោយជោគជ័យដោយគ្មានវត្តមាន Cristiano Ronaldo។

គាត់បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនពេលប៉ះជាមួយនឹងក្លឹប Manchester United ថាគាត់ជឿជាក់ថា Bale  នឹងអាចដឹកនាំការប្រយុទ្ធនិងអាចធ្វើអ្វីៗបានដូចដែល Ronaldo ធ្លាប់ធ្វើពីមុន។ លោក Lopetegui បានប្រាប់ទៅអ្នកយកព័ត៌មាននៅ Miami ថា: “នៅពេលខ្ញុំចុះហត្ថលេខាជាមួយក្លឹប, Cristiano នៅជាកម្មសិទ្ធិរបស់ក្រុម Real Madrid ប៉ុន្តែមិនយូរប៉ុន្មានគាត់បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ដើម្បីចាកចេញ”។

លោក Lopetegiu បានបន្តថា “យើងជឿជាក់ថា Bale នឹងមានឆ្នាំដ៏អស្ចារ្យហើយយើងរំពឹងទុកយ៉ាងច្រើនពីគាត់។ យើងនឹងធ្វើការរួមគ្នាដើម្បីឱ្យគាត់អាចឈានទៅដល់កំពូល”។

ប្រភព៖ Marca
អត្ថបទ៖ ប៊ុនហួរ

Share This Post: