ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមចាប់បានចារកម្មម្នាក់ ដែលបានទម្លាយការសម្ងាត់របស់ប្រទេសខ្លួន

    BY Khmernote Media August 1, 2018
    វៀតណាមចាប់បានចារកម្មម្នាក់ ដែលបានទម្លាយការសម្ងាត់របស់ប្រទេសខ្លួន

    បុរសជាចារកម្មម្នាក់ត្រូវបានតុលាការវៀតណាមចាប់ខ្លួន និងសម្រេចផ្ដន្ទាទោសឲ្យជាប់គុករយៈពេ ៩ឆ្នាំ ដោយចោទប្រកាន់ថា បានទម្លាយការសម្ងាត់របស់រដ្ឋ។ ចារកម្មរូបមានឈ្មោះថា Phan Van Anh Vu ត្រូវបានគេចាប់ខ្លួនតាំងពីខែមករា មកម្លេះនៅក្នុងប្រទេសសិង្ហបុរី។ ក្នុងពេលចាប់ខ្លួននោះគេបានរកឃើញថា គាត់បានកាន់កាប់លិខិតឆ្លងដែនចំនួន២ ដែលក្នុងនោះមួយក្លែងក្លាយនិងមួយទៀតជារបស់ពិត។

    បើតាមមេធាវីរបស់ចារក​​ម្មខាងលើបានឲ្យដឹងថា គាត់មានបំណង់ទៅប្រទេសអាឡឺម៉ង់ ដើម្បីប្រាប់ព័ត៌មានលំអិតអំពីអតីតអគ្គនាយកក្រុមហ៊ុនប្រេង ជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសអាឡឺម៉ង់ និងបាននាំខ្លួនមកកាន់ប្រទេសវៀតណាម ពាក់ព័ន្ធនឹងបញ្ហាពុករលួយ។ យ៉ាងណាក្តី តុលាការវៀតណាមមិនបានបង្ហាញជាសាធារណៈ និងលំអិតថា រឿងសម្ងាត់របស់រដ្ឋ ដែលចារកម្មរូបនេះបានទម្លាយនោះជារឿងអ្វីឲ្យប្រាកដនោះទេ។ សូមបញ្ជាក់ថា រៀតណាមជាប្រទេស ដែលអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះបុគ្គលណា ដែលទម្លាយកិច្ចការងារសម្ងាត់របស់រដ្ឋ ហើយអ្នកដែលបានប្រព្រឹត្តខុសច្បាប់ប្រភេទនេះត្រូវទទួលទោសធ្ងន់ធ្ងរទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ straitstimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay