ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Donald Trump គ្រោងដំឡើងពន្ធលើទំនិញរបស់ចិន ដែលមានទំហំទឹកប្រាក់ដល់ទៅ ២០០ ពាន់លានដុល្លារ

    BY Khmernote Media August 1, 2018
    Donald Trump គ្រោងដំឡើងពន្ធលើទំនិញរបស់ចិន ដែលមានទំហំទឹកប្រាក់ដល់ទៅ ២០០ ពាន់លានដុល្លារ

    អាមេរិក៖ បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិប​តីអាមេរិក Donald Trump គ្រោងនឹងដំឡើងពន្ធលើទំនិញរបស់ចិន ដែលនាំមកលក់នៅអាមេរិកពី ១០% ឡើងទៅ ២៥% ហើយទំហំនៃទំនិញរបស់ចិននោះបើគិតជាទឹកប្រាក់គឺមានចំនួន ២០០ ពាន់លានដុល្លារ។ កាលពីពេលថ្មីៗកន្លងទៅនេះ អាមេរិកបានអនុវត្តការគណនាអត្រាពន្ធខាងលើទំនិញរបស់ចិន ដែលមានទំហំទឹកប្រាក់ ៣៤ ពាន់លានដុល្លាររួចម្តងមកហើយ ហើយនៅក្នុងសប្តាហ៍នេះការគិតថ្លៃពន្ធដដែលនេះលើទំនិញ ដែលមានទំហំទឹកប្រាក់ ១៦ ពាន់លានដុល្លារនឹងត្រូវគេធ្វើបន្ថែមទៀត។

    ប្រភេទទំនិញដែលចិននាំចូលទៅអាមេរិកនោះរួមមាន ផ្លែឈើ បន្លែ កាបូបដៃ ទូរទឹកកក អាវភ្លៀវ ស្រោមដៃសម្រាប់លេងបាល់ (baseball) និងទំនិញផ្សេងៗជាច្រើនទៀត។ សម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ពេលនេះសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងតែកើតមានហើយ ព្រោះថាចិនក៏គ្រោងនឹងដំឡើងថ្លៃពន្ធលើទំនិញអាមេរិកក្នុងទឹកដីចិនដូចគ្នាដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay