ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីនឹងបញ្ចុះថ្លៃលើសេវាដឹកជញ្ជូនសាធារណៈសម្រាប់មន្ត្រីរាជការខ្លួន ចំណាយតិច តែជិះបានពេញ១ខែ

    BY Khmernote Media August 3, 2018
    ម៉ាឡេស៊ីនឹងបញ្ចុះថ្លៃលើសេវាដឹកជញ្ជូនសាធារណៈសម្រាប់មន្ត្រីរាជការខ្លួន ចំណាយតិច តែជិះបានពេញ១ខែ

    ម៉ាឡេស៊ី៖ នៅក្នុងប្រទេសម៉ាឡេស៊ី​ជាធម្មតាគឺនៅក្នុងមួយថ្ងៃមានប្រជាជនប្រមាណជា ៦០០,០០០ នាក់បានប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីចេញពីផ្ទះទៅធ្វើការងារ និងត្រលប់មកផ្ទះវិញ។ ដោយមើលឃើញថា ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈជាជម្រើសដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្លួន និងជាពិសេសមន្ត្រីរាជការនោះ ពេលនេះម៉ាឡេស៊ីបានប្រកាសថានឹងបញ្ចុះតម្លៃលើសេវាដឹកជញ្ជូនសាធារណៈជាពិសេសមួយនៅឆ្នាំ២០១៩ ខាងមុខនេះ។

    បើយោងតាមរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនរបស់ម៉ាឡេស៊ី លោក Anthony Loke បានប្រាប់អ្នកសារព័ត៌មានថា ចាប់ពីឆ្នាំ ២០១៩ នេះតទៅ រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលើសេវាដឹកជញ្ជូនសាធារណៈ ដែលក្នុងនោះគ្រប់មន្ត្រីរាជការទាំងអស់នឹងត្រូវ ចំណាយតែ ១០០ RM (២៥ ដុល្លារ)​ តែប៉ុណ្ណោះក្នុងមួយខែ ដែលវាមានន័យថា មន្ត្រីរាជការរបស់ម៉ាឡេស៊ីទាំងអស់គ្រាន់តែទិញ សំបុត្រមួយក្នុងតម្លៃ ១០០ RM (២៥ ដុល្លារ)​ គឺអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈគ្រប់ទីកន្លែងពេញមួយខែតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay