ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Duterte កម្ទេចរថយន្តមិនបង់ពន្ធជាច្រើនគ្រឿងតម្លៃជាង៥លានដុល្លារ ដោយគ្មានស្តាយស្រណោះ (មានវីដេអូ)

    BY Khmernote Media August 1, 2018
    លោក Duterte កម្ទេចរថយន្តមិនបង់ពន្ធជាច្រើនគ្រឿងតម្លៃជាង៥លានដុល្លារ ដោយគ្មានស្តាយស្រណោះ (មានវីដេអូ)

    ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសម្រេចកម្ទេចចោលនូវរថយន្តទំនើបៗជាច្រើនគ្រឿង ដែលមិនបានបង់ពន្ធត្រឹមត្រូវ គិតជាទឹកប្រាក់មានតម្លៃប្រមាណជា ៥,៥ លានដុល្លារអាមេរិក។ ក្នុងយុទ្ធនាការកម្ទេចរថយន្តទំនើបគេចពន្ធទាំងនេះគេបានសង្កេតឃើញថា លោកប្រធានាធិបតី Rodrigo Duterte ពាក់អាវយឺតពណ៌ស និងឈរបញ្ជាឲ្យត្រាក់ទ័របើកកិនរថយន្តទាំងនោះដោយគ្មានការសោកស្តាយអ្វីទាល់តែសោះ។

    សូមបញ្ជាក់ជូនថា យុទ្ធនាការកម្ទេចរថយន្តគេចពន្ធនេះត្រូវបានធ្វើឡើងនៅក្នុងខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីន ហើយក្នុងឱកាសនោះដែរ លោក Rodrigo Duterte បានប្រកាសថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយុទ្ធនាការបង្រ្កាបនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ទៀត។ រថយន្តដែលត្រូវបានគេកម្ទេចចោលនោះសុទ្ធជារថយន្តទំនើបម៉ាក Lamboghini, Porsche និង Mercedes Benz ជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ globalnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay