Real Madrid ទើបតែទទួលបានខ្សែរក្រវ៉ាត់ពិភពលោកពី WWE
- August 1, 2018
WWE បានប្រគល់ពានរង្វាន់កិត្តិយសដល់ក្រុម Real Madrid សម្រាប់សមិទ្ធផលរបស់ក្រុមនេះអស់រយៈពេលជាច្រើនឆ្នាំ។ វិរៈបុរស WWE លោក Paul ‘Triple H’ Michael Levesque ដែលធ្លាប់បានប្រគល់ពានរង្វាន់ដល់ក្រុមនិងអត្តពលិកល្បីៗដូចជា ក្លឹប Chelsea ក្លឹប Manchester City កីឡាករនី Serena Williams និងកីឡាករនី Boca បាននិយាយថា: «ក្រោយពីឈ្នះពាន Champions League បីដងវាជាពេលវេលាសម្រាប់ក្រុម Real Madrid អបអរដូចជាជើងឯក WWE Champion Hala Madrid »។


កីឡាករ Dani Carvajal និង Lucas Vazquez ទទួលបានពានរង្វាន់កាលពីថ្ងៃចន្ទនិងបានបង្ហោះវាលើបណ្តាញគណនីសង្គមរបស់ក្រុម។ ក្រុមរបស់លោក Julen Lopetegui កំពុងស្ថិតនៅក្នុងទីក្រុង Maimi សម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេហើយបានអញ្ជើញតារាឆ្នើម WWE ដើម្បីមើលការប្រកួតរបស់ពួកគេ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






