មកដល់ AT Madrid ភ្លាម Thomas Lemar ប្ដេជ្ញាផ្ដល់អ្វីៗគ្រប់យ៉ាងដល់ក្លឹបដោយមិនមានការលាក់លាម
- August 1, 2018
ខ្សែបម្រើថ្មីរបស់ក្លឹប Atletico Madrid កីឡាករ Thomas Lemar បានប្តេជ្ញាផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្លឹបទាំងអស់ជាមួយនឹងការបន្ដដំណើរមួយជំហានថ្មីរបស់គេនៅអេស្ប៉ាញ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានផ្ទេរពីក្លឹប AS Monaco មកកាន់ក្លឹប Atletico Madrid កាលពីពេលថ្មីៗនេះ។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានផ្ទេរមកកាន់ក្លឹប Atletico Madrid ជាផ្លូវការកាលពីសប្ដាហ៍មុន បន្ទាប់ពីក្លឹប Atletico Madrid និង Monaco បានព្រមព្រៀងគ្នាលើការផ្ទេរ Lemar កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ហើយ AT Madrid ទើបតែធ្វើសន្និសីទកាសែតកាលពីថ្ងៃអង្គារម្សិលមិញនេះ។

ខ្សែបម្រើ Thomas Lemar បានស្វែងរកឃើញផ្លូវមួយដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់គេនៅក្នុងលីគកំពូល Laliga ជាពិសេសការប្រកួតពានរង្វាន់ UEFA Champion League។
ខ្សែបម្រើ Thomas Lemar បាននិយាយប្រាប់កាសែត Mundo Deportivo ថា៖ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង យើងនឹងផ្តល់អ្វីគ្រប់យ៉ាង ហើយនឹងធ្វើវាឲ្យល្អបំផុតដើម្បីព្យាយាមយកឈ្នះពានរង្វាន់ UEFA Champion League ត្រលប់មកផ្ទះយើង។

បុត្រ
ប្រភព៖ 90min
- Share This Post:






