អន្តរជាតិ

WHO បញ្ជាក់ថា គ្មានហេតុផលអ្វីត្រូវផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca នោះទេ ដោយសារការលើកឡើងពីផលប៉ះពាល់ គឺគ្មានភស្ដុតាងគ្រប់គ្រាន់

BY
autoadmin
March 13, 2021

ថ្មីៗនេះបណ្ដាប្រទេសនៅអឺរ៉ុបជាច្រើន បានសម្ដែងការព្រួយបារម្ភចំពោះការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថ AstraZeneca ដោយសារការធ្វើទុក្ខធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ ជាក់ស្ដែងអាជ្ញាធរសុខាភិបាលក្នុងប្រទេសដាណឺម៉ាក ន័រវែស អ៊ីស្លង់ អ៊ីតាលី និងរ៉ូម៉ានី បានពន្យារពេល ឬផ្អាកការចាក់វ៉ាក់សាំងនេះជាបន្ដបន្ទាប់ ក្រោយមានរបាយការណ៍ថា អ្នកដែលបានចាក់វ៉ាក់សាំងរួចមានបញ្ហាកកឈាម។

ឆ្លើយតបនឹងបញ្ហានេះអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី១២ ខែមីនា បាននិយាយថា គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ទេ ព្រោះថាការលើកឡើងទាំងនោះគឺគ្មានភស្ដុតាងគ្រប់គ្រាន់ ហើយគណៈកម្មាធិការប្រឹក្សាថ្នាំបង្ការរបស់ WHO កំពុងពិនិត្យមើលទិន្នន័យសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត។

WHO បានបញ្ជាក់យ៉ាងច្បាស់ថា រាល់វ៉ាក់សាំងដែលអង្គការបានអនុម័តឱ្យប្រើប្រាស់ គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពច្រើនជាងហានិភ័យ ហើយមានភ័ស្តុតាង និងទិន្នន័យពីការសិក្សារបស់វ៉ាក់សាំងច្បាស់លាស់។ ដូច្នេះហើយគ្មានហេតុផលណាមួយ ដែលយើងត្រូវបោះបង់ការប្រើប្រាស់វ៉ាក់សាំង នៅពេលដែលគ្មានភ័ស្ដុតាងមកបញ្ជាក់ឱ្យបានគ្រប់គ្រាន់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: