ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបទិញឡានថ្មីមកជិះ ដូចទិញមកសម្លាប់ប្រពន្ធអញ្ចឹង

    BY Khmernote Media February 24, 2018
    ទើបទិញឡានថ្មីមកជិះ ដូចទិញមកសម្លាប់ប្រពន្ធអញ្ចឹង

    ខេត្តស្វាយរៀង៖ បុរសម្នាក់ទើបនឹងទិញបានរថយន្តថ្មីបើកបរមិនប្រយត្ន័ជាន់ហ្គាច្រឡំហ្វ្រាំងបុកប្រពន្ធខ្លួងឯងស្លាប់យ៉ាងអាណោចអាធម័។ ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ​​​ស្ថិតនៅចំនុចភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង។

    បុរសជាប្តីមានឈ្មោះ ម៉ម សូត្រ ភេទប្រុស អាយុ51ឆ្នាំ មុខរបរជាមេភូមិកណ្តាល ចំណែកឯស្ត្រីជាប្រពន្ធឈ្មោះ ដួង ដៅ អាយុ៤៩ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីទើបនឹងទិញរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ស មិនទាន់មានស្លាកលេខ ហើយនៅវេលាកើតហេតុ ប្តីបានឲ្យប្រពន្ធឈរពីមុខបោយដៃ ដើម្បីយកឡានចូលម្លប់នៅសំយ៉ាបខាងជើងផ្ទះ ស្រាប់តែពេលនោះប្តីបានជាន់ហ្គាច្រឡំហ្វ្រាំង ជ្រុលទៅបុកប្រពន្ធ បណ្តាលឲ្យចូលក្រោមរថយន្តស្លាប់នៅនឹងកន្លែងតែម្តង។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសលវិច័យ ហើយប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay