អន្តរជាតិ
លោក ដូណល់ ត្រាំ និយាយថា បើចង់ទិញទំនិញនៅតាមផ្សារ ទាល់តែបង្ហាញអត្តសញ្ញាណប័ណ្ណជាមុនសិន
BY Khmernote Media
August 3, 2018
លោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ កំពុងត្រូវបានគេរិះគន់ជាខ្លាំងនៅក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីលោកបាននិយាយថា ប្រជាពលរដ្ឋអាមេរិកនឹងតម្រូវឲ្យបង្ហាញអត្តសញ្ញាណប័ណ្ណ ដើម្បីទិញទំនិញផ្សេងៗ រួមទាំងការទិញគ្រឿងទេសផងដែរ។ ការលើកឡើងរបស់លោក ដូណល់ ត្រាំ នេះ បានធ្វើឡើងក្នុងអំឡុងពេលលោកអញ្ជើញទៅចូលរួមវេទិកាសាធរណៈមួយនៅក្នុងទីក្រុង Tampa រដ្ឋ Florida កាលពីថ្ងៃទី០១ ខែសីហា។
ប្រធានធិបតីអាមេរិករូបនេះបានបន្ថែមទៀតថា ប្រជាពលរដ្ឋអាមេរិកត្រូវតែបង្ហាញរូបថតរបស់គេ (ដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណ) ដើម្បីឲ្យគេងាយស្រួលក្នុងសម្គាល់អត្តសញ្ញាណរបស់ពួកគេ។ យ៉ាងណាក្តី ក្រុមអ្នកវិភាគសង្គម និងមហាជនទូទៅមើលឃើញថា Donald Trump បានថ្លែងដោយមានការខុសឆ្គង ព្រោះថាវាមិនអាចទៅរួចទេ ដែលគេត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណដើម្បីទិញគ្រប់មុខទំនិញនោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail