មហាសំណាង! ធ្លាក់យន្តហោះដឹកអ្នកដំណើរជាង១០០នាក់នៅម៊ិចស៊ីកូ តែមិនមានអ្នកស្លាប់សូម្បីតែម្នាក់
ម៊ិចស៊ីកូ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមានផ្ទុកអ្នកដំណើរជាង ១០០ នាក់ បានធ្លាក់បន្ទាប់ពីធ្វើការហោះហើរបានតែ បន្តិចនៅក្នុងប្រទេសម៉ិចស៊ីកូ។ យន្តហោះមួយគ្រឿងនេះបានហោះចេញពីប្រលានយន្តហោះអន្តជាតិ Guadalupe Victoria ក្នុងទីក្រុង Durango ឆ្ពោះទៅកាន់ទីក្រុង ម៉ិចស៊ីកូ ។ យន្តហោះដឹកអ្នកដំណើរមួយនេះជាប្រភេទយន្តហោះ Embraer 190 និងជាយន្តហោះរបស់ប្រទេសម៉ិចស៊ីកូផ្ទាល់តែម្តង។
របាយការណ៍បឋមបានឲ្យដឹងថា មានអ្នកដំណើរចំនួន ៨៥ នាក់បានរងរបួស ក្នុងនោះ ២ នាក់ រងរបួសធ្ងន់ តែពុំមានអ្នកណាម្នាក់ស្លាប់បាត់បងជីវិតនោះទេ។ បន្ទាប់ពីបានធ្លាក់បានបន្តិច យន្តហោះបានឆេះផ្នែកខាងលើ តែយ៉ាងណាក្តីក្រុមអ្នកជួយសង្គ្រោះបានធ្វើការជួយសង្គ្រោះអ្នកដំណើរបានទាន់ពេលវេលា ទើបគ្មានអ្នកណាម្នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់នោះទេ។ ចំពោះមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់នេះវិញ នៅមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ តែយ៉ាងណាក្តីគេសង្ស័យថាជាបញ្ហាបច្ចេកទេសនៅក្នុងម៉ាស៊ីនយន្តហោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ mirror


