Higuain យល់ព្រមទៅ AC Milan ខណៈដែល Bonucci ត្រលប់មកកាន់ Juventus វិញ
- August 2, 2018
ខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្លឹប Juventus បានយល់ព្រមផ្ទេរទៅកាន់ក្លឹប AC Milan ក្នុងកិច្ចព្រមព្រៀងមួយដែលនឹងត្រូវប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ។ ក្លឹប AC Milan កំណត់តំលៃ 7,5 លានអឺរ៉ូដល់កីឡាករដែលនឹងចាកចេញពីក្លឹបម្ចាស់ជើងឯក Serie A ក្រោយពីការមកដល់របស់កីឡាករ Cristiano Ronaldo។

យោងតាមគេហទំព័រ La Gazzetta dello Sport បានឱ្យដឹងថាកីឡាករ Higuain បានយល់ព្រមផ្ទេរទៅកាន់ AC Milan ក្នុងការខ្ចីជើងដែលមានតំលៃ 18 លានអឺរ៉ូដែលហើយនឹងត្រូវចំណាយ 36 លានអឺរ៉ូសម្រាប់ការផ្ទេរជាអចិន្រ្តៃយ៍។

ចំនែកឯ Juventus និង Milan បានយល់ព្រមក្នុងកិច្ចព្រមព្រៀងដើម្បីប្ដូរកីឡាករ Mattia Caldara និងកីឡាករ Leonardo Bonucci។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






