អន្តរជាតិ

(សារព័ត៌មានរ៉យទ័រ) រដ្ឋាភិបាលប្រទេសបារាំង ប្រកាសរកឃើញកូវីដ១៩បំលែងថ្មីមួយទៀត ដែលមានភាពគ្រោះថ្នាក់ជាងមុនទៅទៀត

BY
autoadmin
March 16, 2021

ក្រសួងសុខាភិបាលបារាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ (ម៉ោងនៅបារាំង) បាននិយាយថា មន្រ្តីសុខាភិបាលនៅក្នុងប្រទេសនេះបានកំណត់អត្តសញ្ញាណជំងឺ COVID-19 បំលែងថ្មីមួយ ដែលត្រូវបានគេជឿថា មានគ្រោះថ្នាក់ជាងការបំលែងខ្លួនរបស់ជំងឺ COVID-19 ពីមុនៗទៅទៀត។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា វីរុសបំលែងថ្មីនេះត្រូវបានគេរកឃើញនៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Lannion ដែលបង្កឱ្យមានការព្រួយបារម្ភថ្មីមួយទៀត នៅពេលដែលអ្នកជំនាញធ្លាប់បានរំពឹងជាយូរមកហើយ ចំពោះការផ្លាស់ប្ដូរទម្រង់នៃជំងឺ COVID-19 ។

កាលពីដើមខែនេះវេជ្ជបណ្ឌិតលោកស្រី Rochelle Walensky ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា លោកស្រីមានការព្រួយបារម្ភអំពីភាពខុសគ្នានៃវីរុសនារយៈពេលចុងក្រោយនេះ ហើយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីទប់ស្កាត់ជំងឺ COVID-19 អាចនឹងត្រូវបំផ្លាញនៅពេលដែលជំងឺបន្ដផ្លាស់ប្ដូរទម្រង់ ដែលអាចឱ្យមានការឆ្លងលឿនជា និងគ្រោះថ្នាក់ជាងមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Fox News, រ៉យទ័រ

Share This Post: