Kovacic ថាខ្លួនមិនចង់ចូលរួមជាមួយបិសាចក្រហម Manchester United ទេ
- August 2, 2018
ក្រុមបិសាចក្រហម Manchester United ចង់បានខ្សែបម្រើ Mateo Kovacic របស់ក្លិប Real Madrid ប៉ុន្តែ Kovacic មិនចង់ចូលរួមជាមួយពួកគេទេ។

ក្លឹបបិសាចក្រហមបានដេញថ្លៃ 60 លានអឺរ៉ូសម្រាប់ខ្សែបំរើក្រូអាត ប៉ុន្តែគាត់បាននិយាយថា គាត់មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយក្រុមរបស់លោក Jose Mourinho ឡើយ ព្រោះគាត់យល់ថា ពួកគេលេងមិនត្រូវនឹងទំរង់លេងរបស់គេ។

បើទោះបី Kovacic នឹងចូលរួមការត្រៀមលក្ខណៈមុនបើករដូវកាលរបស់ក្លិប Real Madrid ក៏ដោយក៏គេនៅតែកំពុងសម្លឹងរកការចាកចេញដែរ។ គ្រូបង្វឹកថ្មីលោក Julen Lopetegui បាននិយាយថា “លោកនឹងធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់មានសារៈសំខាន់នៅក្នុងនិងមានសង្ឃឹមថាគាត់ផ្លាស់ប្តូរគំនិតរបស់គាត់ក្នុងការចាកចេញ”។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ ESPN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






