អន្តរជាតិ

យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារជាច្រើនដងនៅទីក្រុងអាត្លង់តា

BY
autoadmin
March 17, 2021

ទីភ្នាក់ងារព័ត៌មាន AP ដកស្រង់សំដីអាជ្ញាធរនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) បានឱ្យដឹងថា មានការបាញ់ប្រហារចំនួន ៣ នៅតំបន់ហាងម៉ាស្សាក្នុងទីក្រុងអាត្លង់តា ដែលបានធ្វើឱ្យមនុស្ស ៧ នាក់ស្លាប់ ហើយភាគច្រើនពួកគេជាស្ត្រីជនជាតិអាស៊ី។ ក្រុមមន្រ្តីបាននិយាយថា ដំបូងឡើយមានមនុស្ស ៣ នាក់ត្រូវបានសម្លាប់ និង ២ នាក់ផ្សេងទៀត បានរងរបួសនៅឯហាងម៉ាស្សាមួយ ក្នុងតំបន់ Cherokee កាលពីរសៀលថ្ងៃអង្គារ។

លុះបន្តិចក្រោយមកក៏មានការបាញ់ប្រហារនៅហាងម៉ាស្សា ២ កន្លែងផ្សេងទៀត នៅឯទីក្រុងអាត្លង់តា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤ នាក់។ អាជ្ញាធរកំពុងស្រាវជ្រាវរកជនសង្ស័យម្នាក់ ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បើកបររថយន្តប្រភេទ SUV ពណ៌ខ្មៅ នៅពេលដែលរូបគេបានបើកចូលទៅស្រុក Cherokee ដើម្បីបើកការបាញ់បោះដំបូង៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: