តើ Ramsey អាចនឹងចាកចេញពី Arsenal ទេ? ខណៈដែលលោក Emery នៅតែសង្ឃឹមថា Ramsey បន្ដលេងឲ្យ Arsenal
- August 2, 2018
លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងតែផ្តោតអារម្មណ៍លើក្រុមនិងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយនឹងលីគកំពូល Premier League រដូវកាល 2018/2019 ដែលនឹងចាប់ផ្ដើមក្នុងពេលខាងមុខនេះ ខណៈដែលលោករំពឹងទុកថាខ្សែបម្រើ Aaron Ramsey នៅតែលេងជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ក្នុងរដូវកាលថ្មីនេះ។

ខ្សែបម្រើសញ្ជាតិវែលរូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលក្រោយនេះ។ ហើយនៅក្នុងពេលនេះខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះមិនទាន់បានបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នៅឡើយទេ។ ខណៈដែលពេលនេះខ្សែបម្រើរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹងតោខៀវ Chelsea ហើយក្លឹបទាំងពីរនេះកំពុងត្រៀមខ្លួនដាក់សំណើរសុំទិញ Ramsey ពីក្លឹបកាំភ្លើងធំ Arsenal។

បុត្រ
ប្រភព៖ Goal
- Share This Post:






