កីឡា

កំពូលអ្នកចាំទី Liverpool កីឡាករ Mignolet និង Karius អាចនឹងត្រូវ Liverpool លក់ចេញទាំង 2 តែម្ដងនៅក្នុងរដូវក្ដៅនេះ

BY
Khmernote Media
August 2, 2018

ក្លឹបហង្សក្រហម Liverpool កំពុងពិចារណាលក់អ្នកចាំទី Loris Karius និង Simon Mignolet ចេញនៅរដូវក្តៅនេះ បន្ទាប់ពីអ្នកចាំទីទាំងពីរនេះធ្លាក់ទំរង់លេងខ្លាំងកាលពីរដូវកាលមុន។

មុនពេលរដូវកាលថ្មីបានចាប់ផ្ដើម ក្លឹបហង្សក្រហម Liverpool បានទិញអ្នកចាំទីដៃទី 1 ប្រេស៊ីលកីឡាករ Alisson Becker នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកដែល Alisson ក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក។ ការមកដល់ Liverpool របស់ Alisson នេះគឺដើម្បីពង្រឹងតំបន់ចាំទីឡើងវិញ បន្ទាប់ពីក្លឹបហង្សក្រហម Liverpool មានបញ្ហាខ្វះខាតខ្លាំងនៅតំបន់អ្នកចាំទី ជាពិសេសអ្នកចាំទី Loris Karius និង Simon Mignolet ដែលជាអ្នកចាំទីរបស់ Liverpool នោះបានធ្លាក់ទំរង់លេងយ៉ាងខ្លាំងធ្វើឲ្យក្លឹបទទួលរងការរិះគន់មិនស្ទើរពីអ្នកគាំទ្រ។

អ្នកចាំទី Loris Karius និង Simon Mignolet អាចនឹងប្រឈមពីការលក់ចេញពីក្លឹបដោយលោក Jurgen Klopp នៅក្នុងរដូវក្ដៅនេះ។ ហើយជាមួយនោះក្លឹប Bayer Leverkusen កំពុងបង្ហាញចំណាប់អារម្មណ៍លើអ្នកចាំទី Karius ខណៈដែល Barcelona និង Besiktas អាចនឹងប្រជែងគ្នាដណ្ដើមអ្នកចាំទី Mignolet។

បុត្រ

ប្រភព៖ Goal

Share This Post: