អន្តរជាតិ

ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩២នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
March 18, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៩២ករណី ដោយមាន ១៤នាក់ ជាការនាំចូលពីបរទេស និងមានការស្លាប់បន្ថែមម្នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខថ្មីៗនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៧,៤៩៤ នាក់ និងការស្លាប់សរុបចំនួន​ ៨៩ នាក់។ ទន្ទឹមនឹងនេះក៏មានអ្នកជំងឺ ៣៨នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៧,៤៩៤នាក់ ជាមួយនឹងករណីចំនួន ២៤,៥៣៧ ជាការចម្លងក្នុងសហគមន៍ និង ២,៩៥៧នាក់ ជាអ្នកត្រឡប់មកពីបរទេស។ មានអ្នកជំងឺចំនួន ២៦,៣៧៧ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញទៅផ្ទះវិញ ខណៈអ្នកជំងឺមានចំនួន ១,០២៨ នាក់ កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ។ ចំណែលតួលេខនៅទូទាំងពិភពលោកវិញ ករណីឆ្លងថ្មីចំនួន ៤៤៩,១៨០ ករណី ត្រូវបានគេបញ្ជាក់ បូករួមទាំងការស្លាប់ថ្មីចំនួន ៩,៧១២ នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបមាន ១២១.៨២លាននាក់ និងការស្លាប់សរុបមាន ២.៦៩លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: