ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសម្នាក់ស្ទើរស្លាប់បាត់បង់ជីវិត ដោយសារតែនំប្រភេទនេះ ហើយនំបែបនេះនៅខ្មែរយើងក៏មានដែរ (មានវីដេអូ)

    BY Khmernote Media August 4, 2018
    ក្មេងប្រុសម្នាក់ស្ទើរស្លាប់បាត់បង់ជីវិត ដោយសារតែនំប្រភេទនេះ ហើយនំបែបនេះនៅខ្មែរយើងក៏មានដែរ (មានវីដេអូ)

    ប្រភេទអាហារ ដែលត្រូវបានគេយកទៅក្លាសេឲ្យត្រជាក់ខ្លាំង និងធ្វើឲ្យមានផ្សែងចេញពីមាត់ និងច្រមុះ ពេលញ៉ាំនោះ ​ហាក់កំពុង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្មេងៗ និងយុវវ័យ។ យ៉ាងណាក្តី មានស្ត្រីម្នាក់បានអះអាងថា អាហារប្រភេទនេះ បានធ្វើឲ្យកូនប្រុសរបស់គាត់កើតមានជំងឺហឺតស្ទើរតែស្លាប់ ក្រោយពីញ៉ាំវាបានត្រឹមតែ១០នាទី។ ស្រ្តីរូបនេះមានឈ្មោះថា Racheal McKenny រស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ហើយកូនប្រុសរបស់គាត់មានឈ្មោះថា Johnny ។

    កាលពីសប្តាហ៍​កន្លងទៅនេះ ម្តាយ និងកូនពីនាក់នេះបានទៅផ្សារទំនើបមួយកន្លែង ហើយកូនប្រុសក៏បានទិញ Dragon’s Breath cereal (នំគេយកទៅក្លាសេ ហើយពេលញ៉ាំវាមានផ្សែងចេញពីមាត់ និងច្រមុះ) មកញ៉ាំ ស្រាប់តែ ១០ នាទីក្រោយមក កូនប្រុសរបស់គាត់ស្រាប់តែកើតមានជំងឺហឺតស្ទើរតែស្លាប់ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមប្រិយមិត្តដែលមានបញ្ហាផ្លូវដង្ហើមសូមបង្កើតការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុខនឹងសម្រេច ញ៉ាំប្រភេទអាហារដូចដែលបានរៀបរាប់ខាងលើនេះ។ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូនៃការញ៉ាំអាហារប្រភេទនេះ  ដូចខាងក្រោម៖

    https://www.youtube.com/watch?v=z1Fcme3pOw8

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay