កីឡា

Perez៖ Luka Modric អាចចាកចេញពី Real Madrid បានលុះត្រាតែហ៊ានបង់ផ្តាច់កុងត្រាក្នុងតម្លៃ ៧៥០លានអឺរ៉ូ

BY
Khmernote Media
August 3, 2018

ប្រធានក្លឹប​ Real Madrid លោក Florentino Perez បានច្រានចោលពីឱកាសក្នុងការចាកចេញពីក្លឹបរបស់កីឡាករខ្សែបម្រើសញ្ជាតិក្រូអាត​ Luka Modric ដោយបានប្រកាសថាបើសិនជាចង់បាន​ Modric ត្រូវចំណាយទឹកប្រាក់​ ៧៥០អឺរ៉ូដើម្បីផ្តាច់កុងត្រាជាមួយ Real Madrid។ ការនិយាយបែបនេះដោយសារតែមានពាក្យចចាមរាមថាក្លឹប Inter Milan នៅអ៊ីតាលីមានគម្រោងក្នុងការនាំយកកីឡាកររូបនេះចូលរួមជាមួយក្លឹបដើម្បីប្រជែងយកពាន Seria A នៅរដូវកាលនេះ។ ថ្មីៗនេះ Real Madrid ទើបតែបាត់បង់កីឡាករ​ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ទៅកាន់ក្លឹប​ Juventus ក្នុងតម្លៃផ្តាច់កុងត្រា ១០០ លានអឺរ៉ូ ដូចនេះវាជារឿងមួយដ៏ពិបាកសម្រាប់ Real Madrid បើសិនជាបាត់បង់ខ្សែបម្រើឆ្នើមមួយរូបនេះទៀត។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ៣២​ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្ស៊ីដោយជួយអោយក្រូអាតឡើងទៅវគ្គផ្តាច់ព្រ័ត្រតែផ្លាត់ស្នៀតចាញ់បារាំងក្នុងលទ្ធផល ២ទល់នឹង ៤ តែកីឡាកររូបនេះក៏បានពានបាល់មាសផងដែរ ដោយសារការបង្ហាញទម្រង់លេងដ៏ល្អរបស់គេនៅរុស្ស៊ី៕

អត្ថបទ៖​ សំរិទ្ធ

ប្រភព៖ Marca

Share This Post: