កីឡា

Pedro Rodriguez បានបន្តកុងត្រាជាមួយក្លឹបតោខៀវ Chelsea រហូតដល់ឆ្នាំ២០២០

BY
Khmernote Media
August 3, 2018

កីឡាករខ្សែបម្រើស្លាបសញ្ជាតិ​អេស្ប៉ាញ Pedro Rodriguez បានបន្តកុងត្រាជាមួយក្លឹប Chelsea រហូតដល់ឆ្នាំ២០២០​ ក្រោយពីរូបគេចាកចេញពី Barcelona ផ្លាស់ប្តូរមក​ Stampford Bridge កាលពីឆ្នាំ២០១៥ ក្នុងតម្លៃ២១ លានផោន។ រូបគេជាកីឡាករសំខាន់មួយរូបបន្ទាប់ពីផ្លាស់ប្តូរមក Chelsea ដោយរកបាន ២៨​​ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣១ ប្រកួតអោយតោខៀវ Chelsea។

គួរបញ្ជាក់ផងដែរថា Pedro ក៏ជាកីឡាករមួយរូបដ៏សំខាន់ក្នុងការជួយ​ អេស្ប៉ាញ កាន់កាប់តំណែងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ ២០១០​ ហើយក៏បានជួយក្លឹប Barcelona ឈ្នះពានជាច្រើនដែរមុននឹងចាកចេញមកចូលរួមជាមួយនឹងក្លឹប Chelsea នៅឆ្នាំ ២០១៥៕

Share This Post: