កីឡា

ស្ងាត់ៗ! ខ្សែបម្រើ Arturo Vidal ខិតជិតផ្ទេរមកកាន់ Barcelona ហើយ ខណៈដែលក្លឹបទាំងសងខាងព្រមព្រៀងគ្នារួចហើយ

BY
Khmernote Media
August 3, 2018

គិតមកដល់ពេលនេះខ្សែបម្រើ Arturo Vidal បានខិតជិតផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ខណៈដែលក្លឹបទាំងសងខាងបានព្រមព្រៀងលើការផ្ទេរនេះហើយក្នុងតម្លៃផ្ទេរក្រោម 20លានអឺរ៉ូ។

នៅក្នុងរដូវកាលថ្មីនេះក្លឹបអ្នកមានបុណ្យ Barcelona បានទិញខ្សែបម្រើលេចធ្លោពីរនាក់ហើយ ដែលកីឡាករ 2 នាក់នោះសុទ្ធតែជាកីឡាករសញ្ជាតិប្រេស៊ីល។ ខ្សែបម្រើ Arturo Vidal ត្រូវបានផ្ដល់សំណើរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដោយភ្នាក់ងាររបស់គាត់គឺលោក Fernando Felicevich។ ខណៈដែលក្លឹប Inter Milan និងក្លឹប AC Milan បានដាក់សំណើរសុំទិញខ្សែបម្រើសញ្ជាតិឈីលីពីក្លឹប Bayern Munich នេះដែរ ប៉ុន្ដែចុងក្រោយអ្នកដែលបានផលគឺ Barcelona ទៅវិញ។

ខ្សែបម្រើ Arturo Vidal អាចនឹងចាកចេញពីក្លឹប Bayern Munich មកកាន់ប្រទេសអេស្ប៉ាញក្នុងពេលឆាប់នេះ ស្របពេលដែលក្លឹបទាំងពីរបានព្រមព្រៀងគ្នាលើការផ្ទេររួចហើយ។ ខ្សែបម្រើ Vidal អាចនឹងមកជំនួសដំណែងខ្សែបម្រើ Paulinho ដែលទើបតែចាកចេញទៅកាន់លីគកំពូលចិនកាលពីពេលថ្មីៗនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: