កីឡា

Gabriel Jesus ចុះហត្ថលេខាបន្ដកុងត្រារយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបមេឃខៀវ Manchester City ដល់ឆ្នាំ 2023

BY
Khmernote Media
August 3, 2018

ខ្សែប្រយុទ្ធរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Gabriel Jesus បានចុះហត្ថលេខាលើកិច្ចសន្យាបន្ដកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយនឹងក្លឹប Manchester City ដែលកិច្ចសន្យានោះមានសុពលភាពដល់ឆ្នាំ 2023។

បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះផ្ទេរពីក្លឹប Palmeiras មកកាន់ក្លឹបមេឃខៀវ Manchester City កាលពីដើមខែមករាឆ្នាំ 2017 មកខ្សែប្រយុទ្ធរូបនេះបានជួយឲ្យក្លឹប Manchester City យកឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស Premier League នៅក្នុងឆ្នាំ 2017/2018។ ដោយគិតមកដល់ពេលនេះ Jesus បង្ហាញខ្លួនឲ្យ Man City បានចំនួន 53 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 24 គ្រាប់។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនឹងបន្ដស្នាក់នៅក្នុងក្លឹប Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ដល់ឆ្នាំ 2023។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានរបស់ក្លឹប Man City ខ្សែប្រយុទ្ធ Jesus បាននិយាយថា៖ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រចំពោះការស្វាគមន៍ដ៏កក់ក្ដៅ។ ខ្ញុំអាចនិយាយបានថាវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំដើម្បីមកកាន់ក្លឹប Manchester City នេះព្រោះនៅទីនេះគឺជាកន្លែងមួយដែលអាចអភិវឌ្ឍន៍ខ្លួនខ្ញុំបាន។

បុត្រ

ប្រភព៖ Goal

Share This Post: