ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំទំលាប់ឲ្យក្មេងតូចៗលេងទូរស័ព្ទអី បើមិនចង់មានបញ្ហាទៅថ្ងៃមុខ

    BY Khmernote Media August 6, 2018
    កុំទំលាប់ឲ្យក្មេងតូចៗលេងទូរស័ព្ទអី បើមិនចង់មានបញ្ហាទៅថ្ងៃមុខ

    បើយោងតាមលោក Jon Goldin អនុប្រធាននៃមហាវិទ្យាល័យភូមិន្ទចិត្តវិទ្យានៅសហរដ្ឋអាមេរិកបានធ្វើការព្រមានថា ឪពុកម្តាយគ្រប់រូបមិនគួរឲ្យកូនៗ ដែលមិនទាន់បានចូលរៀនដល់ថ្នាក់អនុវិទ្យាល័យប្រើប្រាស់ទូរស័ព្ទដៃនោះទេ។ អ្នកជំនាញផ្នែកចិត្តសាស្រ្តរូបនេះបានឲ្យដឹងថា បច្ចុប្បន្ននេះក្មេងៗភាគច្រើន ដែលមានអាយុចន្លោះពី ៨ ទៅ ១១ឆ្នាំ មានទូរស័ព្ទដៃផ្ទាល់ខ្លួន ហើយពួកគេបានចំណាយពេលយ៉ាងច្រើន ដើម្បីប្រើប្រាស់ទូស័ព្ទដៃ ដូចជាការលេងហ្គេ​ម និងប្រើប្រាស់បណ្តាញសង្គមជាដើម។

    ឥរិយាបថនេះអាចធ្វើឲ្យពួកគេញៀននឹងទូរស័ព្ទដៃ និងមិនសូវបានផ្តោតលើការសិក្សាជាសំខាន់នោះទេ ហើយបើក្នុងករណីធ្ងន់ធ្ងរ ពួកគេអាចនឹងលែងមានអារម្មណ៍ចង់រៀនសូត្រទៀតផង។​ ដើម្បីដោះស្រាយ បញ្ហាសង្គមមួយនេះ អ្នកជំនាញផ្នែកចិត្តសាស្ត្ររូបនេះបានធ្វើការព្រមានដល់ម្តាយឪពុកគ្រប់រូបត្រូវចេះគ្រប់គ្រងលើការប្រើប្រាស់ទូរស័ព្ទរបស់កូនឲ្យបានច្បាស់លាស់ ហើយគាត់ក៏បានបំផុសគំនិតឲ្យរដ្ឋាភិបាលគួរតែធ្វើច្បាប់កំណត់អាយុអ្នកមានសិទ្ធិប្រើប្រាស់ទូរស័ព្ទផងដែរ ជាពិសេសគឺចំពោះក្មេងៗដែលមិនទាន់មានអាយុ ១៦ ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay